ក្លឹបតោខៀវ Chelsea នឹងត្រូវអវត្តមានកីឡាករសំខាន់ ក្រោយចប់ International Break បន្ទាប់ពីគេជួបបញ្ហារបួសកំឡុងពេលលេងឲ្យជម្រើសជាតិនៅពានរង្វាន់ UEFA Nations League។
នោះគឺខ្សែប្រយុទ្ធជួរមុខ Romelu Lukaku ដែលបានរងរបួស និងដកខ្លួនចេញពីជំរុំហ្វឹកហាត់របស់ក្រុមបែលហ្សិកហើយ ដ្បិតបើនៅសល់ការប្រកួតដណ្តើមយកលេខ ៣/៤ ទល់ក្រុមអ៊ីតាលីនៅយប់នេះ។
តាមការបញ្ជាក់ពីលោក Roberto Martinez អ្នកចាត់ការបែលហ្សិកនិយាយ៖ "Romelu Lukaku គេរងរបួសផ្នែកសាច់ដុំ ដូចទៅនឹង Eden Hazard ហើយពួកគេមិនអាចចូលលេងបន្តទៀតបានទេ ពួកគេបានចាកចេញពីជំរុំហ្វឹកហាត់របស់ក្រុមហើយ ដោយខ្ញុំក៏មិនដឹងច្បាស់ថា ពួកគេត្រូវការពេលវេលាសម្រាកព្យាបាលយូរប៉ុណ្ណាដែរ"។
គួរបញ្ជាក់ថា បើជាបញ្ហារបួសធ្ងន់ធ្ងរ នោះអាចនឹងក្លាយជាបញ្ហាឈឺក្បាលមួយរបស់លោក Thomas Tuchel ព្រោះនៅរយៈពេលចុងក្រោយ ក្លឹបរមែងប្រើប្រាស់ខ្សែប្រយុទ្ធបែលហ្សិកយ៉ាងសកម្មសឹងគ្រប់ការប្រកួត។ ជាងនេះក្លឹបក៏កំពុងមានភារកិច្ចទាំងនៅពាន PL និង UCL។ ប្រកួតបន្ទាប់របស់ Chelsea គឺត្រូវប៉ះ Brentford នៅថ្ងៃទី ១៦ មុនទៅលេងនៅ UCL ជុំទី ៣ ទល់ក្លឹប Malmo នាប្រាំថ្ងៃបន្ទាប់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក