រាប់​តាំង​ពី Man Utd/Real Madrid ​តែ Messi អត់​ដាក់​ឈ្មោះ Barca ជា​ក្រុម​សង្ឃឹម​ឈ្នះ​ពាន UCL

Lionel Messi បាន​ព្រមាន​ទៅ​កាន់​មិត្ត​រួម​ក្រុម ថា​ប្រសិន​ចង់​ឈ្នះ​ពាន​រង្វាន់ UEFA Champions League គឺ​ត្រូវ​ផ្តោត​លើ​ការ​លេង​ជា​ក្រុម​ឲ្យ​បាន​ច្រើន ពង្រឹង​ការ​យល់​ចិត្ត​គ្នា​ឲ្យ​បាន​ច្រើន បើ​ផ្តោត​តែ​លើ​ការ​លេង​លក្ខណៈ​បុគ្គល​ពេក នោះ​គឺ​មិន​អាច​សម្រេច​បាន​ទេ។

មួយ​ផ្សេង​ទៀត​លោក​ក៏​បាន​ផ្តល់​បទសម្ភាសន៍​ប្រាប់​នូវ​ឈ្មោះ​ក្រុម​ដែល​សង្ឃឹម​ឈ្នះ​ពាន​អឺរ៉ុប​រដូវ​កាល​នេះ ហើយ​បែរ​ជា​គ្មាន​ក្លឹប​ចាស់ Barcelona ទៅ​វិញ។

GettyImages 1235563836

ប្រាប់ L'Equipe កន្លង​ទៅ Messi ថា៖ "វា​ជា​ក្តី​ស្រមៃ​ការ​ដែល​ចង់​ឈ្នះ​ពាន Champions League នៅ​ទី​នេះ ហើយ​ក្លឹប​បាន​ខិតខំ​ណាស់​ក្នុង​ការ​សម្រេច​គោលដៅ​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ហើយ​វា​ក៏​កៀក​ជិត​ណាស់​ដែរ តែ​តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ ការ​ប្រកួតប្រជែង​ដ៏​លំបាក​បែប​នេះ ខ្ញុំ​គិត​ថា​មាន​តែ​ការ​សាមគ្គី​ជា​ធ្លុង​មួយ​ទេ ទើប​អាច​ឈ្នះ ដោយ​មិន​អាច​ផ្តោត​តែ​ការ​លេង​ជា​លក្ខណៈ​បុគ្គល​ឡើយ"។

GettyImages 1235673056

6154d7a1e39be.image

លោក​បន្ត​ដល់​ក្រុម​ដែល​អាច​ឈ្នះ​ពាន​រង្វាន់៖ "គ្រប់​គ្នា​កំពុង​ផ្តោត​មក​លើ PSG នៅ UCL សារ​នេះ តែ​យ៉ាង​ណា​ក៏​នៅ​មាន​ក្រុម​រឹងមាំ​ឯ​ទៀត​ដែល​សង្ឃឹម​ខ្ពស់ មាន​ដូច​ជា Chelsea, Man City, Man Utd, Real Madrid ក៏​ដូច​ជា Inter Milan និង Bayern Munich ផង​ដែរ"។

Rt

គួរ​បញ្ជាក់​ថា ការ​ប្រកួត​នៅ UCL សារ​នេះ សម្រាប់ PSG ឆ្លង​កាត់ ២ ជុំ​ដំបូង ពួក​គេ​ស្មើ ១ ឈ្នះ ១ ហើយ​ជុំ​ទី ៣ ត្រូវ​ប៉ះ RB Leipzig។ ខណៈ Barcelona ដែល Messi មើល​រំលង​នោះ គឺ​បរាជ័យ​ ៣-០ ផ្ទួន​គ្នា​ទល់ Benfica និង Bayern Munich៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក