កីឡាករថ្លៃជាងគេបំផុតក្នុងពិភពលោកចេញហើយ! គ្មានកៅអីក្នុងបញ្ជីកំពូលទាំង១០​សម្រាប់ CR7 និង​ Messi ទេ

បញ្ជីឈ្មោះកីឡាករបាល់ទាត់មានតម្លៃបំផុតទាំង ១០ នៅលើពិភពលោកត្រូវបានធ្វើបច្ចុប្បន្នភាពដោយ Transfermarkt រួចហើយ ខណៈដែល Kylian Mbappe ត្រូវបានគេដាក់ឈ្មោះថាជាកីឡាករដែលមានតម្លៃបំផុតនៅលើពិភពលោកដែលមានតម្លៃ ១៦០ លានអឺរ៉ូ។

D61608ec Adce 43dd 9b0b 0620e8cd07d1

Erling Haaland តាម​ពី​ក្រោយកីឡាករបារាំងជាមួយនឹងតម្លៃខ្លួន១៥០ លានអឺរ៉ូ បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏គួរឱ្យចាប់អារម្មណ៍ជាមួយ Borussia Dortmund ។ ប្រធានក្រុម Tottenham Hotspur កីឡាករ Harry Kane បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ខណៈដែលគាត់មានតម្លៃ ១២០ លានផោន។

0x0

គួរឱ្យភ្ញាក់ផ្អើលដែលទាំង Cristiano Ronaldo, Lionel Messi និង Robert Lewandowski មិនអាចធ្វើឱ្យជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ នេះបាន។ កីឡាករពីរនាក់របស់ Man City  Jack Grealish និង Kevin de Bruyne ត្រូវបានបញ្ចូលក្នុងបញ្ជីកំពូលទាំង១០ផង​ដែរ។

D947f60e Eecc 4939 8134 138d88ea551e

ខ្សែបម្រើស្លាប Mo Salah របស់ Liverpool និងខ្សែប្រយុទ្ធ Jadon Sancho របស់ក្រុម Man United គឺស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ នៅក្នុងបញ្ជីដែលគ្រប់គ្រងដោយកីឡាករនៅ Premier League ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: