ប្រធានក្រុមជម្រើសជាតិកោះហ្គាម កីឡាករ Jason Cunliffe បាននិយាយថា ក្រុមជម្រើសជាតិកម្ពុជាមានលីគបាល់ទាត់អាជីព ហើយកីឡកររបស់ពួកគេក៏មានសមត្ថភាពប្រសើរជាងមុនផងដែរ។ លោកនិយាយបែបនេះក្នុងសារព័ត៌មាន postguam មុនពេលជួបគ្នាក្នុងការប្រកួតវគ្គជម្រុះ Play-off ពានរង្វាន់ AFC Asian Cup 2023 នៅយប់នេះ។
ប្រធានក្រុម Jason Cunliffe បាននិយាយថាលោករំពឹងថាក្រុមជម្រើសជាតិកម្ពុជាដែលមានភាពប្រសើរឡើងអាចយកឈ្នះលើក្រុម Guam នៅជុំនេះ។
"ខ្ញុំរំពឹងថានឹងល្អជាងនេះ (កម្ពុជា) នៅពេលដែលពួកគេមានលីគក្នុងស្រុកអាជីពរបស់ពួកគេ ដែលកីឡាកររបស់ពួកគេភាគច្រើនលេងក្នុងលីគនេះ” ។
គាត់បាននិយាយថាជាមួយនឹងលីគដែលកំពុងដំណើរការ គាត់រំពឹងថាកីឡាករកម្បុជានឹងត្រៀមខ្លួនសម្រាប់ការប្រកួត។
“ ពួកគេក៏មានភាពរឹងមាំ បន្ទាប់ពីការប្រកួត (FIFA World Cup Qatar 2022 ™និង AFC Asian Cup China 2023 ™វគ្គជម្រុះបឋមជុំទី ២) ហើយដូចយើងដែរពួកគេនឹងស្រេកឃ្លានលទ្ធផល ដូច្នេះពួកគេអាចធានាថាពួកគេនឹងមានការប្រកួតបន្ថែមទៀត។ រួមបញ្ចូលទាំងអស់នេះ ជាមួយនឹងឥទ្ធិពលរបស់គ្រូបង្វឹក Keisuke Honda ហើយខ្ញុំជឿជាក់ថាវានឹងបន្ថែមការប្រកួតដ៏ស្វិតស្វាញពីរសម្រាប់យើង” ។
Cunliffe បាននិយាយថា៖“ ការប្រកួតលើកដំបូងជាមួយកម្ពុជាគឺជាការប្រកួតលើកទី ២ របស់ខ្ញុំហើយយើងពិតជាបានជួបគ្នាប្រកួតពីរដង” ។
“ ការប្រកួតដំបូងយើងបានស្មើគ្នា ០-០ នៅមុនពេលពាក់កណ្តាលតង់ ហើយបន្ទាប់មកខ្យល់ព្យុះមូសុងដ៏ធំបានវាយប្រហារមកលើពួកយើងយើង។ ដូច្នេះពួកគេបោះបង់ការប្រកួតនោះ ហើយធ្វើឱ្យយើងលេងម្តងទៀតនៅថ្ងៃក្រោយនៅកន្លែងថ្មី និងនៅពេលថ្ងៃ។ ល្មមអាចនិយាយបានថា យើងមិនមានការលំបាកអ្វីទៀតទេនៅពេលនោះ"។
“ ការប្រកួតលើកទី ២ ទល់នឹងកម្ពុជាអ្នកអាចប្រាប់បានថា ពួកគេកំពុងស្ថិតក្នុងដំណាក់កាលកសាងឡើងវិញដូចយើងដែរ។ ពួកគេបានប្រយុទ្ធយ៉ាងខ្លាំង ប៉ុន្តែយើងបានយកឈ្នះពួកគេនៅថ្ងៃនោះ” Cunliffe បានបន្ថែម។
ហ្គាមត្រូវបានគេដាក់នៅក្នុងការប្រកួតវគ្គជម្រុះ Playoff ក្នុងនាមជាក្រុមមួយក្នុងចំណោមក្រុមដែលមានចំណាត់ថ្នាក់លេខ ៤ មកពី FIFA World Cup Qatar 2022 ™និង AFC Asian Cup China 2023 ™វគ្គជម្រុះបឋមជុំទី ២ រួមជាមួយកម្ពុជា ចិនតៃប៉ិ និងឥណ្ឌូនេស៊ី។ ការចាប់ឆ្នោតជាផ្លូវការត្រូវបានធ្វើឡើងនៅថ្ងៃទី ២៤ ខែមិថុនាសម្រាប់ការប្រកួតវគ្គជម្រុះ Playoff ដែលក្រុមហ្គាមបានប្រកួតទល់នឹងកម្ពុជា និងចិនតៃប៉ិទល់នឹងឥណ្ឌូនេស៊ី៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក