ហេតុ​តែ​ចង់​រួម​ជើង Messi ទោះ​អតីត​ក្លឹប​ចាស់ Ronaldo ហៅ ២ ដង ក៏ Aguero មិន​ព្រម​ទៅ

Sergio Aguero មុន​ផ្ទេរ​មក​ក្លឹប Barcelona កំឡុង​ពេល​សល់​កុងត្រា​ឆ្នាំ​ចុង​ក្រោយ​ជាមួយ​ក្លឹប Man City សារ​នោះ គឺ​មាន​ក្លឹប​ជា​ច្រើន​ចាប់​អារម្មណ៍​មក​លើ​លោក តែ​យ៉ាង​ណា​កីឡាករ​អាហ្សង់ទីន មាន​គោលដៅ​ច្បាស់លាស់ គឺ​ខ្លួន​ចង់​ទៅ​លេង​ជាមួយ Leo Messi តែ​មួយ​គត់។

Trrt

Ice_screenshot_20211009 145959

បុរស​វ័យ ៣៣ ឆ្នាំ ក៏​បាន​សម្រេច​ការ​ផ្ទេរ​ដូច​ការ​គ្រោង​ទុក តែ​ស្តាយ Messi បែរ​ជា​ត្រូវ​ចាកចេញ​ទៅ​កាន់​ក្លឹប​ដទៃ ទុក​ឲ្យ Aguero នៅ​ម្នាក់​ឯង​នៅ​ក្លឹប Barcelona។ រំឭក​ទៅ​មុន​នោះ Aguero ក៏​បាន​លះបង់​ឱកាស​ផ្ទេរ​ទៅ​ក្លឹប​យក្ស​ដទៃ​ទៀត​ រួម​មាន​ទាំង Juventus ដែល​មាន​វត្តមាន Cristiano Ronaldo ផង​ដែរ។

Juventus V Atalanta Coppa Italia 05192021_1fj91qz65kjtq1grm4241y6t0n

តាម​ការ​ចុះ​ផ្សាយ​របស់ Sport.ES បាន​ឲ្យ​ដឹង​ថា កំឡុង​រដូវ​ក្តៅ​ឆ្នាំ ២០២១ ដែល Aguero ធ្វើ​ការ​សម្រេច​ចិត្ត នឹង​ផ្ទេរ​ទៅ​ក្លឹប​ណា? ខាង​ភាគី Juventus បាន​ដាក់​សំណើ​មក​ដល់​ទៅ ២ ដង តែ​ខ្សែ​ប្រយុទ្ធ​ក្លឹប Man City បាន​ច្រាន​ចោល ព្រោះ​អី​គិត​ថា​នឹង​ចង់​ទៅ​លេង​ជាមួយ Messi នៅ Barcelona។

Ice_screenshot_20211009 150003

ដល់​តែ​ឥឡូវ​គ្រប់​យ៉ាង ក៏​ខុស​ពី​ការ​គ្រោង​ទុក​ហើយ Aguero ក៏​ជាប់​គាំង​ដោសារ​បញ្ហា​របួស និង​មិន​ទាន់​បាន​បង្ហាញ​ខ្លួន​សូម្បី ១ នាទី​លើ​ទីលាន​នា​រដូវ​កាល​ថ្មី។ មតិ​ជា​ច្រើន​ពី​អ្នក​គាំទ្រ ហាក់​បង្ហាញ​ការ​សោកស្តាយ​ដូច​គ្នា​សម្រាប់​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន ព្រោះ​អាជីព​នៅ Barcelona មើល​ទៅ​មិន​ជា​ល្អ​ឡើយ​សម្រាប់​ការ​ឈរ​ជើង​របស់​គេ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក