Koeman សម្លឹង​ឃើញ​កីឡាករ​ដែល​ Man Utd បោះបង់​មួយ​រូប ចង់​នាំ​យក​មក Barca

អ្នកចាត់ការ​ក្លឹប Barcelona លោក Ronald Koeman បាន​នឹង​កំពុង​មើល​ឃើញ​កីឡាករ​សញ្ជាតិ​ហូឡង់​មួយ​រូប​ទៀត​ហើយ​ ចេញ​ពី​ក្លឹប Man Utd នោះ​គឺ Donny van de Beek សម្រាប់​ការ​ផ្ទេរ​នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ។

1477169_1

អតីត​ខ្សែ​បម្រើ​របស់​ក្លឹប Ajax បាន​ចាយ​ពេល​មួយ​ឆ្នាំ​ហើយ​នៅ​ Premier League តែ​គេ​មិន​ទទួល​បាន​ឱកាស​ចូល​លេង​ទៀងទាត់​ទាល់​តែ​សោះ នាំ​ឲ្យ​មាន​ដំណឹង​ផ្ទុះ​ឡើង​ថា de Beek ចង់​អេះអុញ​សុំ​ក្លឹប​ចែក​ផ្លូវ​ត្រឹម​រដូវ​រងា ខែ​មករា​ខាង​មុខ។ ក្នុង​ចំណោម​ក្លឹប​ជា​ច្រើន ដែល​មើល​ឃើញ​ឱកាស​ដ៏​ល្អ​នេះ ក៏​មាន​ក្លឹប Barcelona មួយ​ផង​ដែរ។

Skysports Donny Van De Beek_5535681

តាម​របាយការណ៍​ពី Sport លោក Koeman ចង់​សុំ​ឲ្យ​ថ្នាក់​លើ Barca បើក​ការ​ចរចា​យក de Beek មក Camp Nou ​នៅ​លក្ខខណ្ឌ​សមស្រប​ណា​មួយ ដោយ​ជឿជាក់​ថា​គុណភាព​របស់​កីឡាករ​វ័យ ២៤ ឆ្នាំ នឹង​អាច​ជួយ​ក្រុម​របស់​ខ្លួន​បាន។

0_GettyImages 1234586873

សុពលភាព​កុងត្រា​របស់​ខ្សែ​បម្រើ​ខាង​លើ​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ​ឯ​ណោះ តែ​សំខាន់​កីឡាករ​ផ្ទាល់​គេ​ចង់​ចាកចេញ ហើយ​ប្រសិន​ផ្ទេរ​មក Barca នៅ​សម័យកាល​ Koeman ដឹកនាំ ពិត​ណាស់​ឱកាស​បង្ហាញ​ខ្លួន​នឹង​ទទួល​បាន ១០០ ភាគរយ។ ហាងឆេង​តម្លៃ​ខ្លួន​របស់​គេ​អាច​ថ្លៃ​ចន្លោះ​ពី ២០ ទៅ ២៥ លាន​អឺរ៉ូ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក