ក្រោយគ្រប់គ្រង Newcastle United ពេញដៃពេញជើង ម្ចាស់​ក្លិបថ្មី​គ្រោង​ទម្លាក់លុយ​ពង្រឹង​កីឡាករ​ថ្មី​

បន្ទាប់ពីមានការបញ្ជាក់នាពេលថ្មីៗនេះថាក្រុមហ៊ុនសម្ព័ន្ធដែលគាំទ្រដោយមហាសេដ្ឋីអារ៉ាប៊ីសាអ៊ូឌីតបានដណ្តើមបានជោគជ័យលើការ​កាន់​កាប់ក្រុម Newcastle United ហើយ​ថ្នាក់​ដឹកនាំថ្មីរបស់ក្លឹបក៏កំពុងឆ្ពោះទៅមុខជាមួយផែនការផ្ទេរសម្រាប់ទីផ្សាររដូវរងាខាងមុខនេះ។

1_GettyImages 1341943955

ព័ត៌មាននៅដើមសប្តាហ៍នេះបានបញ្ជាក់ថរាជបុត្រអារ៉ាប៊ីសាអូឌីត និងជាមហាសេដ្ឋីពាន់លាន Mohammad Bin Salman បានក្លាយជាម្ចាស់ភាគហ៊ុនថ្មីរបស់ Magpies នេះបើយោងតាម BBC Sport ។

អ្នកនយោបាយអារ៉ាប៊ីសាអ៊ូឌីតដ៏សំបូរបែបម្នាក់នេះ ដែលមានទ្រព្យសម្បត្តិសុទ្ធរាប់ពាន់លានផោន ត្រូវបានគេរំពឹងថានឹងបញ្ចូលសាច់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ចូលទៅក្នុងក្លឹប ដើម្បីស្តារក្រុមកីឡាកររបស់ពួកគេឡើងវិញ។ ថ្មីៗនេះ! របាយការណ៍ពីកាសែត(CaughtOffside) ថាកីឡាករម្នាក់ដែលមហាសេដ្ឋីជាន់​ថ្មីមួយ​នេះកំពុងកំណត់គោលដៅគឺអ្នកចាំទីក្លិប Burnley កីឡាករ Nick Pope ។

Skysports Nick Pope Burnley_5344280

ទោះយ៉ាងណាក៏ដោយ! បន្ថែមពី​លើ​អ្នកចាំ​ទី​អង់គ្លេស​រូបនេះសារព័ត៌មាន Stretty News យល់ថាក្រុមជ្រើសរើសបុគ្គលិកនិងកីឡាកររបស់ Newcastle United បានទាក់ទងរួចហើយអំពីលទ្ធភាពនៃការចុះហត្ថលេខាលើ Anthony Martial របស់ក្រុម Manchester United នៅខែមករា។

Martial បានតស៊ូដើម្បីបង្ហាញទម្រង់លេងនៅក្នុងរដូវកាលថ្មីៗ និងបន្ទាប់ពីការចុះហត្ថលេខានៅរដូវក្តៅរបស់ Jadon Sancho និង Cristiano Ronaldo បុរសសញ្ជាតិបារាំងរូបនេះហាក់មិន​ត្រូវបាន​ជ្រើស​រើសជាកីឡាករ​ជម្រើសដំបូងក្រោមការដឹកនាំរបស់លោក​Ole Gunnar Solskjaer ។

1006308761 640x427

ប្រភពក្លឹបមួយដែលបានចូលរួមក្នុងកិច្ចពិភាក្សាដំបូងបានបង្ហាញឱ្យដឹងថាក្លឹប Newcastle United បានទាក់ទងផ្លូវការជាមួយបិសាចក្រហមក៏ដូចជាអ្នកតំណាងរបស់កីឡាកររូបនេះផងដែរ។ វាមិនមែនគ្រាន់តែនៅក្នុងប្រទេសអង់គ្លេសដែល Martial ចង់បាននោះទេ - យើងយល់ថាមានក្លឹបអេស្ប៉ាញមួយចំនួនតូចក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធបារាំងរូបនេះដែរ។

1

ទោះយ៉ាងណាក៏ដោយ!ជាមួយនឹងមុខមាត់ថ្មីរបស់ក្រុម Newcastle United ក្រុមសារិកាព្រៃមួយ​នេះ កំពុងសម្លឹងរកមើលការប្រកួតប្រជែងក្នុងតំបន់អឺរ៉ុបរបស់ពួកគេពិសេសដេញថ្លៃយក​កីឡាករវ័យ២៥ឆ្នាំរូបនេះ។

ក្រុមបិសាចក្រហម Manchester United មានឆន្ទៈអនុញ្ញាតឱ្យខ្សែប្រយុទ្ធរូបនេះចាកចេញ ប៉ុន្តែទោះបីជាមិនអាចសងនូវតម្លៃដែលចំណាយក្នុងការ​ចុះកុងត្រាពីមុនមកវិញបានក៏ដោយ ក៏​ក្លិបនឹងទាមទារឱ្យបានជិត ៥៤ លានផោនដែលពួកគេបានចំណាយដំបូងឱ្យ Monaco សម្រាប់គាត់តាមដែលអាចធ្វើបាន។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: