John Murtough បញ្ជាក់ពីសារៈសំខាន់នៃភាពស្មោះត្រង់នៅ Old Trafford៖ “ សូមកុំមើលស្រាលអំណាចអ្នកគាំទ្រ”

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរបស់ក្លឹបអំពីរបៀបដែលការគាំទ្ររបស់អ្នកគាំទ្របានដើរតួក្នុងរដូវកាលនេះ លោក John Murtough ប្រធានផ្នែកកីឡារបស់​ក្លិបបិសាចក្រហមបានពន្យល់ថា៖“ ឧទាហរណ៍ដ៏អស្ចារ្យមួយគឺការប្រកួតរបស់ Leeds នៅពេលដែល Rafa Varane ដើរចេញមកក្រៅទីលាន"។

67385c5d 243c 495f 9569 26addd6655fc

"គាត់មានកម្ពស់ប្រហែល១.៩១ម៉ែត្រ ទោះយ៉ាងណា ខ្ញុំគិតថាគាត់មានអារម្មណ៍ថាគាត់មានកម្ពស់ខ្ពស់ជាងមុន ពេល​គាត់ដើរ​ចេញ​ពី​ក្នុង​បន្ទប់មក​បង្ហាញខ្លួន ហើយបន្ទាប់មក អ្នកទាំងអស់គ្នាបានស្វាគមន៍គាត់” ។

លោកបានបន្ថែមទៀតថា៖“ រឿងមួយដែលកីឡាករនិយាយមកកាន់ខ្ញុំ ជាពិសេសកីឡាករថ្មីទោះ​បី​ជាការ​ប្រកួត​ក្រៅ​ដី​ក៏​ពួគ​គេ​ត្រូវ​ការ​ការ​គាំទ្រ"។

FC4I9076_20210814143587991633682988892_medium

"ដូច្នេះសូមកុំមើលស្រាលអំណាច និងថាមពលដែលពួកគេ(អ្នក​គាំទ្រ)ផ្តល់ឱ្យក្រុម"។

ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ការ​ប្រកួតហាក់មិនមានអារម្មណ៍ដូច​មុន​នោះ​ទេ បើគ្មានអ្នក​គាំទ្រដ៏ស្មោះត្រង់នៅ Old Trafford ប៉ុន្តែសំណាងល្អអ្វីៗបានប្រសើរឡើងឥឡូវនេះ។

FC4I9076_20210814143587991633682988892_medium

អ្នកគាំទ្រកាន់តែច្រើនឡើង ៗ ត្រូវបានអនុញ្ញាតឱ្យចូលទៅទស្សនាក្នុងកីឡដ្ឋាន ប៉ុន្តែអ្វីដែលសំខាន់​នោះ​គឺ គេមើលថាតើអ្នកគាំទ្រអាចជំរុញឱ្យបិសាចក្រហមឈ្នះពានរង្វាន់នៅចុងឆ្នាំ ២០២១/២២៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: