Lingard ប្រាប់​ខ្ទេច​ពី​ឥទ្ធិពល Ronaldo ពេល​មក​ដល់​ក្លឹប​ Man Utd

Jesse Lingard ទន្ទឹម​នឹង​ការ​ដែល​មាន​វត្តមាន Cristiano Ronaldo គេ​ក៏​ហាក់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន ហើយ​មើល​ឃើញ​ថា CR7 ហាក់​ស្និទ្ធស្នាល​និង​សម្រប​ខ្លួន​ឆាប់​រហ័ស​ជាមួយ​កីឡាករ​អង់គ្លេស​នេះ​ជា​ខ្លាំង។

Jesse Lingard Manchester United 752x428

0d846289 2c7b 41ac Ad8f C620b7473f83

យើង​ត្រលប់​ទៅ​កាល​ពី​ឆ្នាំ ២០០៣ ពេល Ronaldo ទើប​មក​ដល់ Man Utd ក្រោម​ការ​ដឹកនាំ​របស់​លោក Sir Alex សារ​នោះ Lingard នៅ​ជា​ក្មេង​តូច ឈរ​មើល Ronaldo បង្រៀន​ញាក់​បាល់​នៅ​ឡើយ តែ​ឥឡូវ​បែរ​អាច​ក្លាយ​ជា​មិត្ត​រួម​ក្រុម​ ចាប់​ដៃ​គ្នា​លើ​ទីលាន​ទៅ​វិញ។

ប្រាប់​មុន​ឈាន​ដល់​ការ​ប្រកួត​រវាង​អង់គ្លេស​និង​អង់ដូរ៉ា ខ្សែ​បម្រើ Lingard និយាយ​ថា៖ "Ronaldo គាត់​អស្ចារ្យ​ខ្លាំង​ណាស់ គាត់​បាន​ពាំនាំ​ចំណុច​ល្អ​ជា​ច្រើន​មក​ដល់​ក្រុម​របស់​យើង គាត់​នាំ​មក​នូវ​ភាព​ជា​អ្នក​ដឹកនាំ គាត់​ចង់​ឈ្នះ​មិន​ថា​តែ​ក្នុង​ការ​ហ្វឹកហាត់ ការ​ប្រកួត និង​ការ​ឈ្នះ​ពាន​រង្វាន់"។

NINTCHDBPICT000681196813

លោក​បន្ត៖ "វា​ពិត​ជា​ល្អ​ការ​ដែល​អាច​នៅ​ក្បែរ​គាត់ ទស្សនា​ការ​លេង​របស់​គាត់ និង​រៀនសូត្រ​ពី​គាត់ គាត់​ជា​កីឡាករ​ល្អ​បំផុត​មួយ​ក្នុង​លោក ហើយ​យើង​តែងតែ​ដឹង​ថា​គាត់​នឹង​អាច​រក​បាន​គ្រាប់​បាល់ ហើយ​ជួយ​យើង​ឈ្នះ​ការ​ប្រកួត​បាន"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក