ដោយសារ​ហេតុផល​នេះ ទើប​ Newcastle ព្រម​លក់​ក្លឹបឲ្យ​សេដ្ឋី​អារ៉ាប់ ទោះ​មាន​អ្នក​ផ្សេង​ហ៊ាន​ឲ្យ​ខ្ពស់​ជាង ៣០០ លាន​

សែស្រឡាយ​រាជវង្ស​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​​ជា​ក្រុមហ៊ុន Saudi Arabia Public Investment Fund បាន​ចំណាយ​លុយ ៣០០ លាន​ផោន លើ​ការ​ទិញ​យក​ក្លឹប Newcastle United បន្ត​ពី​ម្ចាស់​ចាស់​លោក Mike Ashley ក្រោយ​កាន់កាប់​អស់​រយៈ​ពេល ១៤ ឆ្នាំ។

410358 23533018 2560 1440

យ៉ាង​ណា​ Mike Ashley បាន​ទម្លាយ​ថា តាម​ពិត​ទៅ Newcastle មិនមែន​ទើប​តែ​មាន​ការ​ចរចា​ទិញ​យក​ពេល​នេះ​ទេ ដោយ​កន្លង​មក​ក៏​មាន​ច្រើន​ហើយ​ដែរ ហើយ​មាន​គេ​ឲ្យ​ខ្ពស់​ជាង​លុយ ៣០០ លាន​ហ្នឹង​ទៅ​ទៀត តែ​មិន​ព្រម​លក់ ដោយសារ​ម្ចាស់​ថ្មី​មាន​ចក្ខុវិស័យ​មិន​ច្បាស់លាស់ និង​គិត​ថា​មិន​អាច​ដឹកនាំ​ឲ្យ​ Newcastle ជោគជ័យ​ទៅ​ពេល​អនាគត​បាន។

Urnpublicidap.org27be562adaf340e1a08bb34adfac3df0

ប្រាប់​សារព័ត៌មាន TheSun លោក Ashley ថា៖ "ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ខ្ញុំ​ធ្លាប់​ទទួល​បាន​សំណើ​ខ្ពស់​ជាង​អ្វី​ដែល​ខ្ញុំ​ទទួល​យក​ពេល​នេះ​ទៅ​ទៀត ដោយ​យើង​ទទួល​បាន​ពី​អ្នក​ដេញ​ថ្លៃ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​ទៀត ប៉ុន្តែ​ខ្ញុំ​ទទួល​បាន​អារម្មណ៍​ថា ម្ចាស់​ថ្មី​ដែល​យើង​ព្រមព្រៀង​នេះ គាត់​អាច​ដឹកនាំ​ឲ្យ​ក្លឹប Newcastle United ជួប​រឿង​ល្អ​ច្រើន​ជាង ដូច្នេះ​ហើយ​លុយ​មិនមែន​ជា​ហេតុផល​នៃ​ការ​សម្រេច​ចិត្ត​​របស់​ខ្ញុំ​ទាំង​ស្រុង​ឡើយ"។

1

បញ្ជាប់​ថា ចាប់​តាំង​ពី​ការ​មក​កាន់កាប់​របស់​លោក Mike Ashley នៅ​ឆ្នាំ ២០០៧ សម្រាប់​ក្លឹប Newcastle មិន​ទាន់​មាន​ឱកាស​ឈ្នះ​ពាន​រង្វាន់ ឬ​កែប្រែ​មុខមាត់​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់​ណា​មួយ​នោះ​ទេ។ អ៊ីចឹង​យើង​ចាំ​មើល​យុគសម័យ​ថ្មី ជាមួយ​ម្ចាស់​ថ្មី​រាប់​ពី​ឆ្នាំ​ ២០២១ នេះ​ទៅ តើ​នឹង​មាន​ផ្លាស់ប្តូរ​បែប​ណា​ខ្លះ?

ប្រភព៖ TheSun