ក្លឹប Newcastle United បានប្តូរម្ចាស់ក្លឹបថ្មី ដោយបន្តពីលោក Mike Ashley ដែលបានដឹកនាំអស់រយៈពេល ១៤ ឆ្នាំ មកក្លាយជាក្រុមហ៊ុន Saudi Public Investment Fund (PIF)។ លឺថាក្លឹបនេះចាយលុយ ៣០០ លានផោន លើការកាន់កាប់ក្លឹប Newcastle ហើយបើតាមទំហំទ្រព្យដែលម្ចាស់ក្លឹបថ្មីនេះមាន គឺខ្ពស់ជាងក្លឹប Man Utd ដល់ទៅ ១០០ ដងឯណោះ។
ម្ចាស់ក្លឹប Man Utd មានទ្រព្យតែ ៣ ពាន់លានប៉ុណ្ណោះ ខណៈម្ចាស់ក្លឹប Newcastle ជាក្រុមហ៊ុន (បញ្ជាក់៖ មិនមែនជាបុគ្គល) មានដល់ទៅជាង ៣០០ ពាន់លាន ដូច្នេះគឺខុសគ្នាដល់ទៅ ១០០ ដង។ ខាងក្រោមយើងបង្ហាញម្ចាស់ក្លឹបទាំង ១០ ក្នុងលោក ដែលមានទ្រព្យច្រើនដាច់គេ៖
១០) Guo Guangchang ក្លឹប Wolves មាន ៥,២ ពាន់លានផោន
៩) Zhang Jindong ក្លឹប Inter Milan មាន ៦,២ ពាន់លានផោន
៨) Stan Kroenke ក្លឹប Arsenal មាន ៦,៨ ពាន់លានផោន
៧) Philip Anschutz ក្លឹប LA Galaxy មាន ៨,១ ពាន់លានផោន
៦) Roman Abramovich ក្លឹប Chelsea មាន ១០,៥ ពាន់លានផោន
៥) Andrea Agnelli ក្លឹប Juventus មាន ១៤ ពាន់លានផោន
៤) Dietrich Mateschitz ក្លឹប RB Leipzig និង RB Salzburg មាន ១៥,៧ ពាន់លានផោន
៣) Sheikh Mansour ក្លឹប Man City មាន ២១ ពាន់លានផោន
២) Qatar Investment Authority ក្លឹប PSG មាន ២២០ ពាន់លានផោន
១) Saudi Arabia Public Investment Fund ក្លឹប Newcastle មាន ៣២០ ពាន់លានផោន
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក