Dortmund ត្រៀម​កាដូ​ធំ​នេះ ទុក​ថ្ពក់​ចិត្ត Haaland ​ដើម្បី​រារាំង​ការ​ផ្ទេរ​ទៅ​ក្លឹប​ថ្មី

ក្លឹប Borussia Dortmund ប្រឈម​នឹង​បាត់បង់ Erling Haaland នៅ​រដូវ​ក្តៅ​ខាង​មុខ ព្រោះ​អី​តម្លៃ​ផ្តាច់​កុងត្រា​របស់​គេ នឹង​ចាប់​ដំណើរការ​ត្រឹម​តែ ៦៤ លាន​ផោន​ប៉ុណ្ណោះ ដែល​មាន​ន័យ​ថា កម្រិត​សមត្ថភាព​ដូច​កីឡាករ​ន័រវេស លុយ​ប៉ុណ្ណឹង​គឺ​បណ្តា​ក្លឹប​យក្ស​នឹង​មិន​ខ្លាច​ក្នុង​ការ​ចំណាយ​ឡើយ។

0_GettyImages 1235477008

យ៉ាង​ណា​ក្លឹប​អាណាព្យាបាល​បច្ចុប្បន្ន​ក៏​មិន​ចង់​បាត់បង់​ខ្សែ​ប្រយុទ្ធ​ជំនាញ​ក្នុង​ការ​រក​គ្រាប់​បាល់​ខាង​លើ​ផង​ដែរ ហើយ​ចង់​ឲ្យ Haaland ព្រម​បន្ត​កុងត្រា​ថ្មី​ត​ទៅ​មុខ​ទៀត។

បើ​តាម​អ្នក​សារព័ត៌មាន​លោក Christian Falk លើក​ឡើង​ថា Dortmund ចង់​ឲ្យ Haaland បាន​ថ្លៃ​ពលកម្ម​ខ្ពស់​ជាង​មុន​ទ្វេ​ដង ពោល​គឺ​នឹង​ឡើង​ឲ្យ​ដល់ ២៥០ ០០០ ផោន/សប្តាហ៍ ប្រសិន​គេ​ព្រម​បន្ត​នៅ។

1235697151.0

Haaland Fecha Marcha

ទំហំ​ថ្លៃ​ពលកម្ម​នេះ បើ​សាមី​ខ្លួន​យល់​ព្រម​ទទួល​យក នោះ​ក៏​អាច​រុញ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​លំដាប់​ទី ៦ នៅ Bundesliga ដែល​នៅ​ចាញ់​តែ​កីឡាករ Bayern Munich មាន Muller, Kimmich Sane, Neuer និង Lewandowski។ តែ​យ៉ាង​ណា​តាម​ដំណឹង​កន្លង​មក ការ​ផ្ទេរ​ទៅ​ក្លឹប​ថ្មី សម្រាប់ Haaland គេ​ចង់​បាន​ថ្លៃ​ពលកម្ម​លើស​ពី ៤០០ ០០០ ផោន​ឯ​ណោះ ដូច្នេះ​ជឿ​ថា ២៥០ ០០០ ផោន​សម្រាប់​គេ ប្រហែល​ជា​មិន​អាច​អូស​ទាញ​ចិត្ត​គេ​បាន​នោះ​ឡើយ៕​

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក