Stoichkov ថា Jorginho មាន​ឱកាស តែ​ម្នាក់​នេះ​ទើប​សក្តិសម​នឹង​លើក​ពាន Ballon d’Or បំផុត

ដ្បិត​បើ​មតិ​ជា​ច្រើន​យល់​ឃើញ​ថា Jorginho សក្តិសម​នឹង​ក្លាយ​ជា​ម្ចាស់​ពាន Ballon d'Or ឆ្នាំ ២០២១ តែ​តាម​ការ​ជឿជាក់​របស់​អតីត​កីឡាករ​ក្លឹប Barcelona លោក Hristo Stoichkov ​ឯ​ណេះ​វិញ បាន​ចុច​ឈ្មោះ​ខ្សែ​ប្រយុទ្ធ​មួយ​​រូប​ទៀត​គឺ​សក្តិសម​ជាង។

Hristo_stoichkov_barcelona_

Dataimagejpegbase649j4AAQSkZJRgABAQAAAQABAAD4gxYSU 23e8502105b0750ec2a6aa10f71084

នោះ​គឺ​កីឡាករ​របស់​ក្លឹប​ Bayern Munich ខ្សែ​ប្រយុទ្ធ Robert Lewandowski ដែល​គេ​មិន​បាន​សម្រេច​ការ​ឈ្នះ​ពាន​រង្វាន់​ធំ UCL ឬ​ពាន​នៅ​ជម្រើស​ជាតិ​នោះ​ទេ តែ​លោក Hristo ចង់​ឲ្យ​កីឡាករ​ប៉ូឡូញ​ឈ្នះ​ច្រើន​ជាង ព្រោះ​ដោយសារ​គេ​បង្ហាញ​ទម្រង់​លេង​ល្អ​ច្រើន​ឆ្នាំ​មក​ហើយ មិនមែន​តែ​ថ្មីថ្មោង​នេះ​ឡើយ។

Chelsea V Crystal Palace   Premier League

ប្រាប់​នៅ​បទសម្ភាសន៍​ជាមួយ TMW លោក Hristo ថា៖ "Jorginho? គេ​មាន​ឱកាស​អាច​ឈ្នះ​ពាន​ [Ballon d'Or] នៅ​ឆ្នាំ​នេះ​បាន ជាមួយ​អ្វី​ដែល​គេ​សម្រេច​បាន​កាល​នៅ Chelsea និង​ជាមួយ​ជម្រើស​ជាតិ តែ​វា​មិន​ស៊ីសង​លើ​ខ្ញុំ​អ្នក​សម្រេច​ទេ គឺ​អ្នក​កាសែត​ឯ​ណោះ"។

Ballon Dor Robert Lewandowski_1vtf708k2xwtw10mx2mjfp3mgy

លោក​បន្ត៖ "ខ្ញុំ​ចង់​បោះឆ្នោត​ឲ្យ​កីឡាករ​ដែល​មិនមែន​តែ​ធ្វើ​បាន​ល្អ​ត្រឹម​តែ​មួយ​ឆ្នាំ តែ ៤-៥ ឆ្នាំ​នៅ​កម្រិត​ដ៏​ខ្ពស់ នេះ​សម្រាប់ Jorginho បើ​ថា​គេ​អាច​ឈ្នះ​ពាន Nations League និង World Cup ទៀត​នោះ​គឺ​គេ​សក្តិសម​ហើយ តែ​សម្រាប់​ខ្ញុំ​នៅ​តែ​គិត​ថា Lewandowski គេ​សក្តិសម​ជាង"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក