កីឡាករកូរ៉េខាងត្បូង Park Ji-Sung ដ្បិតបើបានចាយពេលដល់ទៅ ៧ ឆ្នាំនៅ Man Utd តែយ៉ាងណាក្លឹបចុងក្រោយមុនគេចូលនិវត្ត គឺជា QPR ឯណោះទេ។ ឆ្នាំ ២០១២ ជាពេលដែលខ្សែបម្រើប្រយុទ្ធខាងលើចាកចេញ នៅសម័យកាលដឹកនាំរបស់លោក Sir Alex Ferguson។
ប្រាប់ពីមូលហេតុជុំវិញការចាកចេញ Ji-Sung ថា ដោយសារអ្នកចាត់ការលោក Sir Alex លែងផ្តល់ឱកាសឲ្យខ្លួនបង្ហាញវត្តមានញឹកញាប់ដូចមុន ពោលខកខានដល់ទៅ ៥ ប្រកួតឯណោះ ជាហេតុនាំឲ្យខ្លួនយល់ឃើញថា ពេលវេលាជាមួយក្លឹបម្ចាស់ដី Old Trafford គឺឈានដល់ទីបញ្ចប់ហើយ។
ប្រាប់នៅកម្មវិធី UTD Podcast លោក Ji-Sung ថា៖ "នៅរដូវកាលចុងក្រោយវាជាលើកដំបូងក្នុងការឈរជើងរបស់ខ្ញុំ ដែលខកខានការប្រកួតដល់ទៅ ៥ លើកជាប់ៗគ្នា ទាំងដែលខ្ញុំមិនមានបញ្ហារបួសអ្វីទាំងអស់ នោះហើយជាសញ្ញាប្រាប់មកខ្ញុំថាដល់ទីបញ្ចប់ហើយ ព្រោះកន្លងមកខ្ញុំតែងតែចូលរួមចំណែកក្នុងការប្រកួតជានិច្ច"។
លោកបន្ត៖ "បើអត់របួស ខ្ញុំអស់ធំគួរខកខានត្រឹម ៣ ប្រកួតច្រើនបំផុតហើយ តែនេះដល់ ៥ ប្រកួតសម្រាប់កីឡាករគឺពិតជារឿងដ៏តានតឹង ហើយខ្ញុំក៏បាននិយាយជាមួយលោក Sir Alex ដែរ ក្លឹបចង់ឲ្យខ្ញុំបន្តនៅ តែខ្ញុំគិតថាដល់ពេលហើយ ព្រោះវាជាលើកដំបូងដែលខ្ញុំខកខានមិនអាចចូលលេងបែបហ្នឹង នៅរយៈពេល ៧ ឆ្នាំជាមួយក្លឹប"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក