ពានរង្វាន់ Ballon d'Or ឆ្នាំ ២០២១ នឹងមិនត្រូវបានផ្អាកដូចឆ្នាំទៅនោះទេ ពោលនឹងប្រព្រឹត្តិឡើងនៅកំឡុងខែធ្នូ ជាការបូកសរុបជ្រើសរើសកីឡាករបង្ហាញទម្រង់លេងល្អបំផុតប្រចាំឆ្នាំ ២០២១ ទាំងការលេងឲ្យក្លឹបនិងជម្រើសជាតិ។
យ៉ាងណាការយល់ឃើញរបស់មនុស្សម្នាក់ៗគឺខុសគ្នា តែជារួមបេក្ខភាពធំ ៣ ដែលមតិភាគច្រើនមើលឃើញនៅពេលបច្ចុប្បន្ននេះ រួមមាន Jorginho, Robert Lewandowski និង N'Golo Kante ជាដើម។
ទៅមើលលោក Fabio Capello អតីតគ្រូក្លឹប Real Madrid និងជម្រើសជាតិអង់គ្លេសឯណោះវិញ បានចុចឈ្មោះកីឡាកររួមសញ្ជាតិគឺ Jorginho ថា សក្តិសមនឹងក្លាយជាម្ចាស់ពានឯកត្តជនខាងលើសម្រាប់ឆ្នាំ ២០២១។
Capello និយាយ៖ "Jorginho គេគ្មានអ្វីដែលត្រូវសង្ស័យនោះទេ ក្នុងការឈ្នះពាន Ballon d'Or ដោយមិនត្រឹមតែដោយសារគេឈ្នះគ្រប់យ៉ាងទាំងអស់នោះទេ តែក៏ដោយសារគេបានចូលរួមចំណែកសំខាន់នៅជ័យជម្នះទាំងអស់នោះ ហើយខ្ញុំមើលមិនឃើញកីឡាករដទៃដែលសក្តិសមជាងគេឡើយនៅឆ្នាំ ២០២១ នេះ"៕