អតីតកីឡាករនៅក្លឹបហង្សក្រហមនិងតោខៀវលោក Joe Cole បានបង្ហាញការជឿជាក់ថា Cristiano Ronaldo នឹងមិនអាចបំបែកបាននោះទេ នូវកំណត់ត្រាការរកគ្រាប់បាល់ច្រើនបំផុតនារដូវកាលទោល PL ដែលគ្រងដោយខ្សែប្រយុទ្ធ Mohamed Salah។
បញ្ជាក់ថាបន្តិច បច្ចុប្បន្ន CR7 រកបាន ៣ គ្រាប់ ខណៈការប្រកួតនៅ PL បានឆ្លងផុតជុំទី ៦ ហើយ ពោលនៅសល់ ៣២ ជុំទៀត មុនបញ្ចប់រដូវកាល។ ទៅមើលស្ថិតិរបស់ Salah ដែលបង្កើតកំណត់ត្រាខ្នាតយក្សកាលពីរដូវកាល ២០១៧/១៨ គឺគេអាចរកបានដល់ទៅ ៣២ គ្រាប់ឯណោះ ជាប់ឈ្មោះជា Top Scorer នៅ PL ធ្វើបានច្រើនបំផុតមិនធ្លាប់មាន។
តាមការយល់ឃើញរបស់ Cole និយាយ៖ "Ronaldo គេត្រូវតែត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតពេញមួយរដូវកាល ហើយលេងរៀងរាល់ការប្រកួត តែខ្ញុំមើលមិនឃើញបែបហ្នឹងទេ ដោយខ្ញុំគិតថា ការប្រជែងកំណត់ត្រានេះ គឺឆ្ងាយណាស់ ពោលគិតថាមិនមាននរណាអាចរកបាន ៣២ គ្រាប់នៅរដូវកាលនេះឡើយ"។
លោកបន្ត៖ "ម្យ៉ាងទៀតអ្នកត្រូវចាំថា United នឹងត្រូវលេងតតាំង ៧ ឬ ៨ ប្រកួតទល់ក្លឹបកម្រិត Top 4 ឬ Top 5 នៅ PL ដែលវាពិតជាតានតឹងខ្លាំង ដូច្នេះហើយការរកបានគ្រាប់បាល់ច្រើនវាជារឿងមិនអាចកើតឡើង ហើយលុះត្រាតែ Ronaldo ត្រូវរកបានគ្រាប់បាល់ ៣ ឬ ៤ គ្រាប់ទល់ក្លឹបកម្រិតដូច Norwich អីជាដើម"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក