ក្លឹបបិសាចក្រហម Man Utd មិនអាចយកឈ្នះក្នុងទឹកដីខ្លួនឯងបាននោះទេ នៅជំនួបស្វាគមន៍ក្រុមភ្ញៀវ Aston Villa នាល្ងាចថ្ងៃសៅរ៍នេះ បន្ទាប់ពីបរាជ័យក្រោមលទ្ធផល ០-១។ គ្រាប់បាល់ជ័យជម្នះធ្វើបានដោយ Kortney Hause នៅនាទី ៨៨ ហើយខាងក្រុមម្ចាស់ផ្ទះមានឱកាសស៊ុតបាល់ ១១ ម៉ែត្រចុងម៉ោង ដើម្បីតាមស្មើដែរ តែ Bruno Fernandes ភ្លាត់ស្នៀតស៊ុតហោះទៅលើ មិនអាចបញ្ចប់ទីបានសម្រេច។
ជាមួយការខកខាន ៣ ពិន្ទុសារនេះ ក៏បានបង្កើតនៅស្ថិតិគួរឲ្យចាប់អារម្មណ៍ជាច្រើន ជាពិសេសគួបផ្សំនឹងបរាជ័យនៅថ្ងៃតែមួយជាមួយក្លឹបតោខៀវ Chelsea ផងនោះ។
១) គឺ Man Utd នៅប្រកួតនេះ ពួកគេស៊ុត ២៨ លើកសរុប តែមិនអាចរកបានសូម្បីតែមួយគ្រាប់ ដោយវាជាការស៊ុតច្រើនបំផុតនៅក្នុងដីខ្លួនឯង សម្រាប់ក្របខ័ណ្ឌ Premier League ហើយមិនអាចបញ្ចប់ទីបាន ដោយកន្លងមកធ្លាប់កើតឡើងកាលពីខែតុលា ឆ្នាំ ២០១៦ ទល់ Burnley សារនោះ ស៊ុត ៣៨ លើក ក៏មិនអាចរកបានគ្រាប់បាល់ដូចគ្នា។
២) Aston Villa ទទួលបានជ័យជម្នះនៅ PL ជាលើកដំបូង មកលើ Man Utd សម្រាប់ការជួបគ្នា ១៨ លើកចុងក្រោយ ដោយលើកចុងក្រោយខកខានកើតមានតាំងពីខែធ្នូ ឆ្នាំ ២០០៩ សារនោះយកឈ្នះ ១-០ ដូចពេលនេះដែរ។
៣) វាជារឿងដ៏គួរឲ្យចាប់អារម្មណ៍ដែល Man Utd និង Chelsea បានបរាជ័យនៅលីគកំពូលក្នុងដីខ្លួនឯង នៅប្រកួតថ្ងៃតែមួយ ខកខានកើតតាំងពីថ្ងៃចូលឆ្នាំថ្មី នៅឆ្នាំ ២០១១ មកម្ល៉េះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក