Ferdinand ថា​ Chelsea អត់​តារា​ឆ្នើម​រូប​នេះ ទើប Man City លែង​គ្រប​ជិត​ឈឹង

ប្រកួត​រវាង​ក្លឹប​ Chelsea និង Man City នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ បាន​បង្កើត​ស្ថិតិ​ដែល​ពិបាក​នឹង​ទទួល​យក​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ ព្រោះ​អី​ខាង​ក្រុម​ភ្ញៀវ​ដូច​ចូល​មក​គ្រប​ជិត​ឈឹង ហើយ​មិន​ផ្តល់​ឱកាស​ឲ្យ​ស៊ុត​ចំ​គោលដៅ​សូម្បី​មួយ​លើក។

Hjj

Tag_reuters.com,2021_newsml_UP1EH9P0WOV37_188695194_768x432

ស្ថិតិ​ ៩០ នាទី​ពេញ​ខាង City គ្រប់គ្រង​បាល់ ៦០ ភាគរយ ស៊ុត ១៥ លើក ចំ​គោលដៅ ៤ លើក ធៀប​នឹង​ Chelsea ស៊ុត ៥ លើក ចំ​គោលដៅ ០ លើក តាម​រយៈ​ការ​គ្រប់គ្រង​បាល់ ៤០ ភាគរយ។ ចុង​ក្រោយ City រក​បាន​មួយ​គ្រាប់ ចេញ​ពី​ជើង​របស់ Gabriel Jesus ដែល​ជា​គ្រាប់​បាល់​ជ័យជម្នះ។

យ៉ាង​ណា​ក្រោយ​ចប់​ការ​ប្រកួត លោក Rio Ferdinand ជា​អ្នក​វិភាគ​ការ​ប្រកួត បាន​និយាយ​ថា បរាជ័យ​សារ​នេះ​ក៏​ដោយសារ Chelsea អវត្តមាន​កីឡាករ​សំខាន់​នោះ​គឺ Mason Mount ដែល​គេ​ជួប​បញ្ហា​របួស។

GettyImages 1235444721

GettyImages 1342431875

ប្រាប់ BT Sport លោក Ferdinand ថា៖ "Man City បាន​យក​ឈ្នះ​លើ​បេក្ខភាព​ប្រជែង​ពាន​រង្វាន់ ហើយ​ថ្ងៃ​នេះ​គឺ​យក​ឈ្នះ ១-០ ដោយ Chelsea មើល​ទៅ​ដូច​មិន​ស្ថិត​ក្នុង​ផ្នែក​នៃ​ការ​ប្រកួត ព្រោះ City គ្រប​ជិត​ឈឹង​នៅ​គ្រប់​តំបន់​លើ​ទីលាន"។

លោក​បន្ត​ថា៖ "Chelsea មិនមាន​ការ​ប្រើប្រាស់​ល្បឿន​ទេ​ថ្ងៃ​នេះ ដោយ Chelsea គេ​អវត្តមាន Mason Mount ជា​កីឡាករ​ដែល​អាច​ផ្សារភ្ជាប់​ខ្លួន​គេ​បាន​យ៉ាង​ល្អ​ទៅ​ក្នុង​ការ​ប្រកួត ពោល​ជា​ថាមពល​សំខាន់​មួយ ហើយ​ខ្ញុំ​គិត​ថា​លោក Tuchel ពិត​ណាស់ នឹង​ចង់​បាន​គេ​ឲ្យ​ត្រលប់​មក​វិញ​ឆាប់ៗ"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក