នៅការប្រកួតនាល្ងាចថ្ងៃសៅរ៍ រវាងក្រុម Man Utd និង Aston Villa បានបញ្ចប់ទៅក្រោមលទ្ធផល ០-១ ដែលខាងក្រុមភ្ញៀវបានទទួលជ័យជម្នះ ជាមួយការតែតបញ្ចប់ទីដោយកីឡាករ Kortney Hause ហើយខាង United មានឱកាសស្រង់ដើមយក ១ ពិន្ទុដែរ តែខកខានការស៊ុតបាល់ ១១ ម៉ែត្រពីថ្វីជើង Bruno Fernandes។
កំឡុងការពិន័យបាល់ចុងម៉ោងក្នុងប្រអប់គ្រោះថ្នាក់ គេឃើញថាអ្នកចាំទី Emiliano Martinez បានដើរទៅចង្អុល Ronaldo ហើយនិយាយថា៖ "អ្នកឯង [Ronaldo] មកស៊ុតបាល់ប៉េណាល់ទីហ្នឹងមក អ្នកឯងមកស៊ុតបាល់ហ្នឹងមក"។ មុនការសម្រេចចុះឡើង ដែលឲ្យ Bruno Fernandes ជាអ្នកស៊ុតជំនួស ហើយខ្សែបម្រើព័រទុយហ្គាល់ មិនដឹងយ៉ាងម៉េច ក៏ស៊ុតភ្លាត់ស្នៀតបាញ់ទៅលើ។
ទស្សនាវីដេអូខាងក្រោម៖
ពាក់ព័ន្ធនឹងការនិយាយរបស់ Martinez ទៅ Ronaldo ត្រូវបានអ្នកគាំទ្រយល់ថា វាជាយុទ្ធសាស្ត្រផ្លូវចិត្ត ដើម្បីបំភ័យគូប្រកួតជាមុន ពោលគឺគិតថា CR7 ជាអ្នកស៊ុត ដូច្នេះទើបនិយាយឲ្យ CR7 រាងបាក់ស្បាតចិត្តមុនការស៊ុត តែចុងក្រោយបែរជា Bruno អ្នកយកបាល់ស៊ុតទៅវិញ។
វាស្រដៀងនឹងគ្រាដែលជម្រើសជាតិអាហ្សង់ទីនលេងទល់កូឡុំប៊ី កាលនោះក៏ Martinez ទៅនិយាយដាក់កីឡាកររបស់កូឡុំប៊ីបែបហ្នឹងដែរ ហើយលទ្ធផលឃើញថាបានផល ក្រោយខាងក្រុមគូប្រជែងស៊ុតមិនចូល និងជួយឲ្យអាហ្សង់ទីនអាចឡើងទៅកាន់វគ្គបន្ទាប់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក