“ ខ្ញុំនឹងមិនភ្ញាក់ផ្អើលទេ ប្រសិនបើគាត់នៅតែលេងដល់អាយុ ៤០ ឆ្នាំ” នេះគឺជាសម្ដីរបស់លោក Ole Gunnar Solskjaer បានប្រាប់សន្និសីទសារព័ត៌មានអំពី Cristiano Ronaldo គេហទំព័រផ្លូវការរបស់ Man United ។
លោកបន្តថា៖ "វិធីដែលគាត់មើលថែរក្សាខ្លួនឯងនោះគឺជាគន្លឹះ ហើយក្រៅពីគន្លិះទាំងនេះគឺមានហ្សែនចេញពីកំណើតរបស់គាត់ផ្ទាល់តែម្ដង។ គាត់បានដាក់កម្លាំងនិងការខិតខំប្រឹងប្រែងដើម្បីក្លាយជាកីឡាករដែលគាត់មាននាពេលបច្ចុប្បន្ន” ។
“ គាត់សមនឹងទទួលរាល់ចំណុចដែលគាត់ទទួលបានមុនគេ គឺស្ថានភាពរាងកាយរបស់គាត់ផ្ទាល់ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត នៅពេលដែលអ្នកសំរេចបានច្រើនដូចដែលគាត់មាន គឺគាត់នៅតែស្រេកឃ្លានដូចពីមុន"។
នៅអាយុ ៣៦ ឆ្នាំ Ronaldo នៅតែជាកីឡាករដ៏មាននគ្រោះថ្នាក់ដដែល ព្រោះគាត់បានស៊ុតបាល់បញ្ចូលទី ៤ គ្រាប់រួចទៅហើយក្នុង ៣ ប្រកួតដំបូងនៅក្នុងការប្រកួតរបស់ Man United ជាលើកទី ២ របស់គាត់។
កុងត្រាបច្ចុប្បន្នរបស់ព័រទុយហ្កាល់ជាមួយបិសាចក្រហមនឹងផុតកំណត់នៅឆ្នាំ ២០២៣ ប៉ុន្តែប្រសិនបើគាត់រក្សាទម្រង់លេងបច្ចុប្បន្នរបស់គាត់នោះឱកាសបន្តជម្រើសរយៈពេល១២ខែទៀតរបស់គាត់នោតែអាចដដែល។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក