ក្លឹបមេឃខៀវ Manchester City ដែលមានម្ចាស់ក្លឹបជាមហាសេដ្ឋីលោក Sheikh Mansour ត្រូវបានគេរាយការណ៍ថា កំពុងដាក់គោលដៅចាប់អារម្មណ៍ទៅលើយុវជនឆ្នើមរបស់ក្លឹបនៅលីគកំពូលបារាំង ថាត្រូវចាយអស់ប៉ុន្មានក៏ចាយទៅ ឲ្យតែអាចយកគេមកបាន។
នោះគឺជារ៉ាដាដែលក្លឹប Real Madrid សម្លឹងឃើញតែមួយ កីឡាករ Kylian Mbappe ដែលតាមថា គេត្រូវផុតកុងត្រានៅចុងខែមិថុនា ឆ្នាំ ២០២២ ខាងមុខ ហើយប្រសិនគ្មានការបន្តកុងត្រាថ្មីអ្វីទេនោះ ភាគីកីឡាករអាចចាកចេញដោយលក្ខខណ្ឌឥតតម្លៃខ្លួន រួចភាគីក្លឹបចង់បាន ត្រឹមតែការចរចាថ្លៃពលកម្មនៅកម្រិតខ្ពស់មួយប៉ុណ្ណោះ។
យ៉ាងណាបើតាមការលើកឡើងរបស់លោក Ian McGarry និង Duncan Castles លើប៉ុស្តិ៍កម្មវិធី The Transfer Window គឺខាងភាគីក្លឹប Man City ដែលមានម្ចាស់ក្លឹបគឺលោក Mansour បានបង្គាប់ទៅថ្នាក់ក្រោមឲ្យបានដឹងហើយ ថាត្រូវតែចូលប្រជែងលើការនាំយក Mbappe ទោះត្រូវចាយនៅទំហំប្រាក់ក្រាស់ក្រែលប៉ុណ្ណាក៏ដោយ។
គួរបញ្ជាក់ថា បើនិយាយពីចំណងមិត្តភាពរវាង PSG និង Man City គឺអាចថា ល្អជាងរវាង PSG និង Real Madrid ដោយកន្លងមក ក្លឹបអេស្ប៉ាញនិងក្លឹបបារាំងបានទាស់សម្តីគ្នាជាញឹកញយ ដ្បិតបើបានដាក់សំណើនូវទំហំទឹកប្រាក់ ១៧១ លានផោននៅថ្ងៃចុងក្រោយ ក៏ខាងក្លឹប PSG នៅតែមិនព្រម ហើយចោទថាខាង Real Madrid លេងខ្សែលើពេក។ អ៊ីចឹងយើងចាំមើល Man City ចូលទៅចរចាវិញម្តង តើនឹងបានផ្លែផ្កាមកវិញបែបណាដែរ?
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក