សម្រាប់តំណែងជាអ្នកចាំទី ការផ្តោតសំខាន់លើស្ថិតិ Clean Sheet គឺជាស្ថិតិអាទិភាព ដូចទៅនឹងខ្សែប្រយុទ្ធដែលផ្តោតយកការរកគ្រាប់បាល់ ឬ Assist។ ចុះអ្នកមានដឹងទេថា នៅឆ្នាំ ២០២១ នេះ តើកីឡាករលេងតំណែងអ្នកចាំទីរូបណាខ្លះទៅ ដែលមានស្ថិតិ Clean Sheet ច្រើនប្រកួតបំផុត?
តាមរបាយការណ៍ពី TransferMarkt ខាងទំព័រ ក្នុងស្រុក សូមធ្វើការសង្ខេបមកបង្ហាញឈ្មោះអ្នកទាំង ១០ ដូចខាងក្រោម៖ (បញ្ជាក់ ជាស្ថិតិប្រចាំលីគកំពូលនីមួយៗនៃប្រទេសដែលពួកគេលេង រាប់ចាប់ពីថ្ងៃទី ១ មករា ឆ្នាំ ២០២១ រៀងមក)
១០) Peter Gulacsi (RB Leipzig) ១៣ លើក
៩) Manuel Neuer (Bayern Munich) ១៣ លើក
៨) Alisson Becker (Liverpool) ១៣ លើក
៧) Samir Handanovic (Inter Milan) ១៤ លើក
៦) Thibaut Courtois (Real Madrid) ១៥ លើក
៥) Koen Casteels (Wolfsburg) ១៥ លើក
៤) Yassine Bounou (Sevilla) ១៧ លើក
៣) Mike Maignan (AC Milan) ១៧ លើក
២) Ederson (Man City) ១៩ លើក
១) Edouard Mendy (Chelsea) ១៩ លើក
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក