Jorginho សារភាព​ឥត​លាក់បាំង ថា​មុន​ផ្ទេរ​មក Chelsea ប៊ិះ​លង់​ខ្លួន​ផ្ទេរ​ទៅ​ក្លឹប​គូ​ប្រជែង​មួយ​នេះ

ខ្សែ​បម្រើ​ឆ្នើម​របស់​ក្លឹប​តោ​ខៀវ Chelsea គឺ​កីឡាករ Jorginho បាន​ទម្លាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា កាល​ពី​កំឡុង ៣ ឆ្នាំ​មុន​ គឺ​ខ្លួន​ប៊ិះ​តែ​ផ្ទេរ​ទៅ​ក្លឹប​គូ​ប្រជែង​មួយ​ផ្សេង​ទៀត​ឯ​ណោះ​នៅ Premier League កំឡុង​ការ​សម្រេច​ចិត្ត​ស្ទាក់ស្ទើរ​ជាមួយ​ក្លឹប​ម្ចាស់ដី Stamford Bridge។

Gf

គួរ​ឲ្យ​ដឹង​ដែរ​ថា បុរស​វ័យ ២៩ ឆ្នាំ​កាល​ពី​ឆ្នាំ ២០១៨ គេ​បាន​សម្រេច​ការ​ផ្ទេរ​ពី​ក្លឹប Napoli ទៅ​ចូលរួម​នៅ​ក្លឹប​តោ​ខៀវ Chelsea ជាមួយ​តម្លៃ​ខ្លួន ៥៧ លាន​អឺរ៉ូ។

ពេល​នោះ​ក៏​មាន​ក្លឹប​ Man City ចង់​បាន​គេ​ផង​ដែរ ហើយ​តាម​ការ​ឲ្យ​ដឹង​នៅ​បទសម្ភាសន៍​ប្រាប់ BT Sport លោក Jorginho ថា៖ "វា​ពិត​ជា​កៀក​មែន​ទែន​កាល​នោះ តែ​ចុង​ក្រោយ​វា​មិន​អាច​កើត​ឡើង​ទៅ​បាន [ការ​ផ្ទេរ​ទៅ City] ដោយ​ពេល​ខ្លះ​ក្នុង​វិស័យ​បាល់ទាត់​គឺ​វា​របៀប​ហ្នឹង​ហើយ"។

SSC Napoli V AS Roma   Serie A

Jorginho Blond Chelsea Twitter

លោក​បន្ថែម៖ "យ៉ាង​ណា​ខ្ញុំ​ពិត​ជា​រីករាយ​ពេល​នេះ ជាមួយ Chelsea ដោយ​នេះ​ជា​ក្លឹប​ដ៏​ធំ​មួយ ហើយ​បរិយាកាស​នៅ​ទី​នេះ​គឺ​ល្អ អ៊ីចឹង​ហើយ​ទើប​គ្រប់​យ៉ាង​អាច​ដំណើរការ​ទៅ​បាន​យ៉ាង​រលូន"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក