Liverpool និង​ក្លឹប​ធំ ២ ទៀត កំពុង​ប្រជែង​គ្នា ចូល​ដណ្តើម​យក​កូន​ក្រុម​ម្នាក់​ពី Real Madrid

បើ​តាម​របាយការណ៍​ចុង​ក្រោយ ចុះ​ផ្សាយ​ថា ក្លឹប​ហង្ស​ក្រហម Liverpool, Juventus និង AC Milan កំពុង​ប្រជែង​គ្នា លើ​ការ​ចរចា​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ស្លាប​ដ៏​សំខាន់​មួយ​រូប​របស់​ក្លឹប Real Madrid នៅ​ឯ​លីគ​កំពូល​អេស្ប៉ាញ។

Jurgen.Klopp_.pointing 1

នោះ​គឺ​បុរស​វ័យ ២៥ ឆ្នាំ Marco Asensio ដែល​គេ​បាន​បាត់បង់​ពេលវេលា​បង្ហាញ​ខ្លួន​នៅ​រដូវ​កាល​ថ្មី​ក្រោម​ការ​ដឹកនាំ​របស់​លោក Carlo Ancelotti តែ​យ៉ាង​ណា​ក៏​ទើប​តែ​រក​បាន Hat-Trick ក្រោយ​ជាប់​ជម្រើស​ដំបូង​មួយ​សារ កាល​ពី​ប្រកួត​កន្លង​ទៅ។

1336056675.0

យ៉ាង​ណា​តាម​ការ​ចុះ​ផ្សាយ​របស់ Fichajes បាន​ឲ្យ​ដឹង​ថា ក្លឹប ៣ កំពុង​ធានា​នូវ​ពេលវេលា​បង្ហាញ​ខ្លួន​ទៀងទាត់​សម្រាប់ Asensio ប្រសិន​គេ​ព្រម​ផ្ទេរ​មក​ចូលរួម​នៅ​រដូវ​រងា​ខាង​មុខ ហើយ​ខាង​ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp ហាក់​មាន​ប្រៀប​ជាង​គេ​លើ​ការ​ចរចា​នេះ។

1_JS213804028

ទៅ​មើល Juventus ជា​ក្រុម​បន្ទាប់ ពួក​គេ​កំពុង​ខ្វះ​តំបន់​ប្រយុទ្ធ​ក្រោយ Ronaldo ជា​កីឡាករ​សំខាន់​ចាកចេញ​ទៅ ហើយ AC Milan ដែល​ទើប​មាន​កៅអី​ត្រលប់​មក​លេង​នៅ UCL ជឿ​ថា​ឥទ្ធិពល​របស់​ក្រុម​ក៏​អាច​ចូលរួម​ចំណែក ចរចា​យក Asensio មក​ចូលរួម​ផង​ដែរ។ អ៊ីចឹង​យើង​នឹង​រង់ចាំ​មើល​ទាំង​អស់​គ្នា​ តើ​នា​ខែ​មករា ឆ្នាំ ២០២២ ក្លឹប​ណា​មួយ នឹង​អាច​យក​បាន​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​ខាង​លើ?

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក