Sherwood៖ “Pep នឹង​ដុសខាត់ Grealish ឲ្យ​ក្លាយ​ជា Superstar នៅ​ថ្ងៃ​អនាគត ដូច ៤ រូប​នេះ”

លោក Tim Sherwood បាន​បង្ហាញ​ការ​យល់​ឃើញ​ថា Jack Grealish គឺ​ជា​កីឡាករ​មាន​ទេពកោសល្យ​ពិត​ប្រាកដ ហើយ​ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola ទៅ​ថ្ងៃ​មុខ គេ​នឹង​ក្លាយ​ជា​កីឡាករ​មួយ​ក្នុង​ចំណោម​កីឡាករ​ទាំង ៥ ដែល​មាន​គេ​ជជែក​ច្រើន​បំផុត បន្ទាប់​ពី​យុគសម័យ​ Cristiano Ronaldo/Lionel Messi។

Ice_screenshot_20210924 205314

គួរ​ឲ្យ​ដឹង​ថា Grealish គឺ​ជា​កីឡាករ​ដែល​ក្លឹប Man City បាន​ចាយ​លុយ ១០០ លាន​ផោន ទិញ​យក​គេ​ចេញ​ពី​ក្លឹប Aston Villa ហើយ​គេ​នឹង​ស្ថិត​ក្រោម​ក្រសែ​ភ្នែក​របស់​អ្នក​គាំទ្រ​ជា​ពិសេស នៅ​ប្រកួត​សំខាន់ ៣ នា​ពេល​បន្ទាប់​មាន​ពេល​ប៉ះ Chelsea, PSG និង Liverpool។

យ៉ាង​ណា​កន្លង​ទៅ​នេះ Sherwood ជា​អតីត​ជើង​ចាស់​នៅ​ជម្រើស​ជាតិ​អង់គ្លេស​បាន​និយាយ​ថា៖ "Jack ជា​កីឡាករ​មាន​ទេពកោសល្យ​ពិត ហើយ​ជាមួយ​លោក Pep គេ​នឹង​អាច​ក្លាយ​ជា Superstar បាន ពោល​គេ​កំពុង​ស្ថិត​លើ​វិថី​ឆ្ពោះ​ទៅ​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​លោក"។

Erling Haaland Harry Kane_ubelod50imut1wk50j9scutzc

Ice_screenshot_20210924 205129

លោក​បន្ត៖ "ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ យើង​តែង​តែ​លើក​ឡើង​អំពី Ronaldo និង Messi តែ​ទៅ​ពេល​បន្ទាប់ ខ្ញុំ​គិត​ថា​អ្នក​នឹង​ជជែក​ពី Kylian Mbappe, Neymar, Erling Haaland, Harry Kane ក៏​ដូច​ជា Jack Grealish ដែល​គេ​ជា​កីឡាករ​ដ៏​លេចធ្លោ ហើយ​កំពុង​ស្ថិត​នៅ​ក្លឹប​ដ៏​ត្រឹមត្រូវ ដែល​អាច​ឈ្នះ​ពាន​រង្វាន់​បាន"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក