Lampard ថា​លេង​ប៉ះ Ronaldo មិន​គួរ​ឲ្យ​ខ្លាច​ជាង​លេង​ប៉ះ​កីឡាករ ២ រូប​នេះ​ទេ

លោក Frank Lampard អតីត​កីឡាករ​និង​ជា​អ្នកចាត់ការ​នៅ​ក្លឹប​តោ​ខៀវ Chelsea ធ្លាប់​បាន​និយាយ​កាល​ពី​ពេល​កន្លង​ទៅ ថា​ Cristiano Ronaldo មិន​បាន​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​ដែល​លោក​ពិបាក​តតាំង​បំផុត​ទាំង ២ រូប​នោះ​ទេ ដ្បិត​អី​ក្នុង​ចំណោម​នោះ មាន​ម្នាក់​គឺ​ជា Leo Messi។

Frank Lampard Lionel Messi_1rbqotq6ujtsx1n5jh0xtevm0p

ជា​ការ​ពិត​ត្រលប់​ទៅ​មុន​ឆ្នាំ ២០១០ Lampard ធ្លាប់​បាន​តតាំង Ronaldo កាល​លោក​លេង​ឲ្យ​ក្លឹប​ Man Utd ជា​ច្រើន​លើក​ច្រើន​សារ ហើយ​ក្រោយ​ពេល CR7 ផ្ទេរ​ទៅ Real Madrid គឺ​អតីត​កីឡាករ​អង់គ្លេស​មិន​សូវ​ទទួល​បាន​ឱកាស​ញឹកញាប់​ដូច​មុន​ឡើយ។

Lampard ធ្លាប់​បាន​និយាយ​នៅ​ប៉ុស្តិ៍​កម្មវិធី All To Play For បែប​នេះ​ថា៖ "មាន ២ នាក់​ដែល​ខ្ញុំ​ចង់​និយាយ​មួយ​គឺ Messi ដោយ​គេ​ល្អ​បំផុត​ហើយ តែ​ជាមួយ​ Ronaldo ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្ញុំ​លេង​ទល់​គេ ពេល​គេ​មិន​ទាន់​ឈាន​ដល់​កម្រិត​កំពូល​នោះ​ឡើយ ដោយ​លេង​តទល់​គេ​នៅ Man Utd គឺ​ស្ថិត​ក្នុង​ដំណាក់កាល​គេ​ឆ្ពោះ​ទៅ​កម្រិត​ដ៏​ខ្ពស់​ប៉ុណ្ណោះ វា​ខុស​ពី​កាល​នៅ​ក្លឹប Real Madrid ដែល​គេ​ពិត​ជា​អស្ចារ្យ​ខ្លាំង"។

Ice_screenshot_20210924 204902

Ice_screenshot_20210924 204857

លោក​បន្ថែម៖ "ដោយឡែក​ Messi ខ្ញុំ​មិន​ដែល​បាន​ចូល​ក្បែរ​គេ​ទេ ពេល​ប្រជែង​លើ​ទីលាន និយាយ​ទៅ​គេ​ពិត​ជា​អស្ចារ្យ​ណាស់ ហើយ​ម្នាក់​ទៀត​គឺ Ronaldinho ដែល​កាល​ពី​ឆ្នាំ ២០០៥ ពេល​យើង​ទៅ​លេង​នៅ Camp Nou គេ​ជា​សត្រូវ​ដំបូង​ដែល​ខ្ញុំ​គិត​ថា គេ​ជា​មនុស្ស​ក្រៅ​ភព"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក