Ronald Koeman បានដាក់ឱ្យ Riqui Puig អង្គុយកៅអីបម្រុងក្នុងការប្រកួតទល់នឹង Cadiz ហើយនេះគឺជាលើកទី១០ហើយចាប់តាំងពីគាត់បានក្លាយជាគ្រូបង្វឹករបស់ Barca ។
ទោះយ៉ាងណាពេលនេះ Puig ពិតជាមានបំណងចង់លេងមែនទែនហើយគាត់បានអង្វរបុរសជនជាតិហូឡង់រូបនេះឱ្យដាក់រូបគាត់តាមការអង្វរករ។ នៅនាទីទី ៣៣ នៃការប្រកួត ០-០ ទល់នឹង Cadiz ក្រុមរបស់លោក Koeman បានព្យាយាមវាយសម្រុកទៅលើ Cadiz ហើយ Sergi Roberto បានសំរេចចិត្តឡើងទៅកម្តៅសាច់ដុំ។
នៅពេលឃើញ Roberto ឡើងកំដៅសាច់ដុំ Puig បានសម្លឹងមើលទៅគ្រូបង្វឹករបស់គាត់ ប៉ុន្តែKoeman មិនបានខ្វល់នោះទេ។ក្រុម Media របស់ Barcelona បានសរសេរនៅលើបណ្តាញសង្គម Twitter បន្ទាប់ពីបានដឹងយ៉ាងរហ័សនូវប្រតិកម្មរបស់ Puig៖ "Sergi Roberto កំពុងកម្ដៅសាច់ដ។
មុនពេល Koeman សួរគាត់ Riqui Puig បានសម្តែងនៅ Koeman រង់ចាំការហៅចូល។តែមិនមាននរណាដឹងថាមានអ្នកណាបានឃើញហេតុការណ៍នេះទេ" ។
ទីបំផុត! Koeman បានហៅឱ្យPuig ប្ដូរចូលនៅនាទីទី ៨០ ជំនួស Sergino Dest ។ ជាថ្មីម្តងទៀត! បែបនេះវាជាពេលវេលាតិចពេកសម្រាប់កីឡាករសញ្ជាតិអេស្ប៉ាញក្នុងការធ្វើឱ្យមានឥទ្ធិពលនៅក្នុងក្រុម។
Sergi Roberto is warming up. Before Koeman asked him, Riqui Puig starred at Koeman waiting to be called up. Don’t know if any one saw that. pic.twitter.com/pJIUStgyOr
— BARCA MEDIA (@Barca_Media_) September 23, 2021
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក