ការជ្រើសរើសរវាង Cristiano Ronaldo និង Lionel Messi គឺជាប្រធានបទដ៏ក្តៅគគុកមួយ ដែលគេរមែងលើកយកមកវែកញែកហើយមិនថាកីឡាករ អ្នកចាត់ការ ឬសូម្បីដល់តារាចម្រៀង តារាសម្តែងលើពិភពលោកទៀតផង។
៥) អតីតគ្រូ AC Milan/Juventus លោក Fabio Capello និយាយថា៖ "Ronaldo គឺជាកីឡាករដ៏លេចធ្លោមួយ តែ Messi គេអស្ចារ្យជាង ពោលអ្នកដែលអស្ចារ្យបំផុតក្នុងលោកមាន ៣ គឺ Pele, Maradona និង Messi"។
៤) គ្រូជម្រើសជាតិអាល្លឺម៉ង់ Joachim Low ឆ្លើយថា៖ "ខ្ញុំសូមជ្រើសយក Messi ដោយ Ronaldo គេជាកីឡាករអាជីពដ៏ល្អមួយ និងជាម៉ាស៊ីនបញ្ចប់ទីច្រើនឆ្នាំមកហើយ តែ Messi ជាកីឡាករពេញលក្ខណៈដែលខ្ញុំមិនធ្លាប់បានឃើញពីមុនមក"។
៣) គ្រូក្លឹប Liverpool លោក Jurgen Klopp និយាយថា៖ "ខ្ញុំមានតែរូបភាព Selfie មួយសន្លឹកទេក្នុងទូរស័ព្ទខ្ញុំ នោះគឺជាមួយ Lionel Messi ហើយសម្រាប់ខ្ញុំ [Messi គឺល្អជាង] តែខ្ញុំក៏មិនអាចឲ្យតម្លៃ Ronaldo ខ្ពស់ជាងអ្វីដែលខ្ញុំធ្លាប់បានធ្វើនោះដែរ"។
២) គ្រូក្លឹប Atletico Madrid លោក Diego Simeone និយាយ៖ "បើឲ្យខ្ញុំជ្រើសរវាង Messi និង Ronaldo គឺខ្ញុំសូមរើសយក Messi ហើយ"។
១) គ្រូក្លឹប Man City លោក Pep Guardiola និយាយ៖ "Messi គឺល្អបំផុត គេដឹងពីរបៀបលេង របៀបស៊ុត និងឲ្យអ្នកដទៃលេង គេតែងតែនៅទីនោះជាមួយយើងលើទីលាន ដោយខ្ញុំអបអរចំពោះ Ronaldo តែខ្ញុំគិតថា Messi ស្ថិតនៅកម្រិតមួយផ្សេងទៀត"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក