យោងតាមសារព័ត៌មាន Cadena SER របស់អេស្ប៉ាញកីឡាករ Cristiano Ronaldo ត្រូវហែកចោលកិច្ចព្រមព្រៀងជាមួយ Juventus ដែលបានចែងថាគាត់នឹងមិនចាកចេញពីក្លឹបឡើយក្រោយថ្ងៃទី ១៥ ខែសីហា។
កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចរវាងក្លឹប និងភ្នាក់ងាររបស់ Ronaldo លោក Jorge Mendes ។ Juventus ចង់បានការរៀបចំនោះ ដើម្បីឱ្យពួកគេអាចស្វែងរកអ្នកជំនួសក្នុងករណីដែល Cristiano ចាកចេញ។ ទោះយ៉ាងណាក៏ដោយ! មិនដល់ថ្ងៃចុងក្រោយនៃកាលកំណត់ក្នុងខែសីហាផង Ronaldo បង្ហាញបំណងចង់ចាកចេញដោយបង្ខំឱ្យ Juventus ទទួលយកសំណើរបស់ Man United ។
កិច្ចព្រមព្រៀងនេះត្រូវបានប្រកាសនៅថ្ងៃទី ៣១ ខែសីហាពីរសប្តាហ៍ បន្ទាប់ពីកាលបរិច្ឆេទផុតកំណត់ដែលមានចែងក្នុងកិច្ចព្រមព្រៀង។ Ronaldo បានចូលរួមជាមួយ Man United ជាថ្មីម្តងទៀតក្នុងតម្លៃមួយដែលអាចស្មើនឹង ២៣ លានអឺរ៉ូជាមួយនឹងប្រាក់បន្ថែមនានា៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក