Chelsea ត្រៀម​ចាយ​លុយ ៣ ខ្ទង់​បំបែក​កំណត់ត្រា​យក​ខ្សែ​ការពារ​មួយ​រូប មក​ជំនួស Rudiger

Antonio Rudiger ទំនង​ជា​នឹង​ចាកចេញ​ច្រើន​ជាង​ការ​បន្ត​នៅ ក្រោយ​ពី​ផុត​កុងត្រា​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ខាង​មុខ។ មាន​ក្លឹប​ធំៗ​ដូច​ជា Real Madrid, PSG និង Barcelona ជា​ដើម​ កំពុង​តាម​ឃ្លាំ​មើល​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់។

1341477691.0

De Ligt Matthijs Juventus

យ៉ាង​ណា​ក្រឡេក​មក​ក្លឹប​អាណាព្យាបាល​តោ​ខៀវ Chelsea ​ឯ​ណេះ​វិញ ពួកគេ​ក៏​នឹង​មិន​ព្យាយាម​ឃាត់ឃាំង Rudiger អ្វី​នោះ​ដែរ ហើយ​មាន​តែ​ការ​បំពេញ តាម​រយៈ​ការ​នាំ​យក​អ្នក​ថ្មី ដោយសារ​នេះ គឺ​ចាយ​លុយ​ធំ​ដល់ ៣ ខ្ទង់​ទៀត​ហើយ។

កន្លង​ទៅ​ទើប​តែ​យក Lukaku ចាយ​ជិត ១០០ លាន​ផោន ឥឡូវ​លឺ​ថា ត្រៀម​លុយ​ធំ ១០៣ លាន​ផោន ឬ​ជាង ១៤០ លាន​ដុល្លារ ទៅ​ចរចា​យក Matthijs de Ligt ពី​ក្លឹប Juventus មួយ​រូប​ផ្សេង​ទៀត ដើម្បី​មក​បំពេញ​តំណែង​ក្របី​ព្រៃ​ដែល​ត្រូវ​ចាកចេញ។

Thomas Tuchel Greeting Chelsea Centre Back Antonio Rudiger 2021

I8wnizzl5vwcesebaepn

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា កីឡាករ​វ័យ ២២ ឆ្នាំ ក៏​មាន​បំណង​ចង់​ចាកចេញ​ដែរ បន្ទាប់​ពី​ឃើញ​ទម្រង់​លេង​របស់​ក្លឹប​មាន​ការ​ធ្លាក់​ចុះ ដ្បិត​អី​សុពលភាព​កុងត្រា​របស់​ខ្លួន​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ ​ឯ​ណោះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក