អ្នកស្រី Dolores Aveiro ជាម្ដាយរបស់ Cristiano Ronaldo និងជាលោកយាយរបស់ Jr បានបង្ហាញពីចំណាប់អារម្មណ៍របស់ Jr ដំបូង ក្រោយពេលបានឃើញតារាឆ្នើម Lionel Messi ដែលជាគូប្រជែងនៃឪពុករបស់ខ្លួន។
នោះគឺនៅព្រឹត្តិការណ៍ប្រកាសម្ចាស់ពាន Ballon d'Or ឆ្នាំ ២០១៧ ដែល M10 និង CR7 បានបង្ហាញវត្តមានរួមគ្នា រួចជាឆ្នាំដែលកីឡាកររបស់ក្លឹប Real Madrid ឈ្នះពាននោះចុងក្រោយបង្អស់។ ពេលនោះ Ronaldo បាននាំសមាជិកគ្រួសារទៅចូលរួម រួចក៏មានកូនច្បងរបស់គេផងដែរ។
តាមការឲ្យដឹងពីអ្នកស្រី Dolores មានប្រសាសន៍ថា៖ "ខ្ញុំនៅជាមួយ Jr ពេលនោះខ្ញុំនិយាយទៅគេថា នេះចៅប្រុស នេះគឺជា Messi ស្រាប់តែ Jr គេឆ្លើយតបមកវិញ ទេគាត់មិនមែន Messi ទេ ព្រោះ Messi គាត់មានកម្ពស់ទាប"។ ជាសារដែលចង់ផ្តោតថា ខ្លួនភ្ញាក់ផ្អើលពេលឃើញកម្ពស់ពិត Messi នៅខាងក្រៅ។
អ្នកស្រីបន្ត៖ "យ៉ាងណាកូនប្រុសខ្ញុំ [Ronaldo] គេបាននិយាយឲ្យ Jr គេទៅរាក់ទាក់ ហើយ Messi គឺជាមនុស្សល្អណាស់ ដោយពេលនេះចៅប្រុសខ្ញុំឯណេះ គេចាប់ផ្តើមខ្ពស់ជាង Messi បណ្តើរៗហើយយ វាជារឿងដ៏គួរឲ្យអស់សំណើច"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក