វាតែងតែជាក្តីស្រមៃរបស់ Cristiano Ronaldo ក្នុងការទៅលេងឲ្យក្លឹប Real Madrid។ នេះបើតាមការលើកឡើងរបស់ Sir Alex Ferguson។ យ៉ាងណាអតីតអ្នកចាត់ការវ័យចំណាស់ ក៏ព្យាយាមឃាត់ឃាំងគេណាស់ដែរ ១) ដោយសារស្តាយគុណភាពរបស់គេ និង ២) ដោយសារមិនត្រូវគ្នាជាមួយប្រធានក្លឹប Real Madrid ជំនាន់នោះផង។
ត្រលប់ទៅសម័យកាលឆ្នាំ ២០០៨ ក្រោយ Man Utd លើកពាន UCL ក៏ ស្រាប់តែប្រធានក្លឹប Real Madrid លោក Ramon Calderon បានបង្ហាញការលើកឡើងជាសាធារណៈ ពីការចង់ចុះហត្ថលេខាយក CR7 ហើយ Sir Alex មិនពេញចិត្តការបញ្ចេញមតិបែបហ្នឹងនោះទេ ដោយគាត់ទទួលអារម្មណ៍ថា ខាងភាគី Real ដូចមិនគោរព United ទាល់តែសោះ។
ហេតុនេះហើយលោក Sir Alex ព្យាយាមរារាំងការចង់បែកផ្លូវរបស់ Ronaldo ជាបន្តបន្ទាប់ តែមានវិធីមួយគត់ ដែលលោកអស់សិទ្ធក្នុងការបិទផ្លូវគេ នោះគឺការដែល ក្លឹបអេស្ប៉ាញហ៊ានឲ្យតម្លៃកល់ ដល់ក្លាយជាតម្លៃបំបែកកំណត់ត្រានៃការផ្ទេរ។ Ronaldo បានផ្ទេរចេញពី Man Utd ទៅ Real Madrid នៅតម្លៃខ្លួន ៩៤ លានអឺរ៉ូ។
Sir Alex ធ្លាប់បាននិយាយថា៖ "អ្នក [Ronaldo] មិនអាចចាកចេញនៅឆ្នាំនេះបានទេ ពោលគឺមិនអាចក្រោយពេលដែល Calderon បញ្ចេញឥរិយាបថបែបហ្នឹងមក ខ្ញុំដឹងអ្នកចង់ផ្ទេរទៅ Real Madrid តែខ្ញុំស៊ូបាញ់សម្លាប់អ្នក ជាជាងលក់អ្នកទៅឲ្យបុរសម្នាក់ហ្នឹង [ក្លឹប Real Madrid] ហើយវាអាចកើតឡើងបាន លុះត្រាណាតែពួកគេឲ្យដល់តម្លៃបំបែកកំណត់ត្រាពិភពលោក អ៊ីចឹងយើងអាចអនុញ្ញាតឲ្យអ្នកចេញបាន"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក