ម្តាយ​ Ronaldo ផ្តាំ​ទៅ​កូន​និង​ចៅ​ប្រុស​ហើយ ថា​មុន​ចែក​ឋាន ចង់​ឲ្យ​ពួក​គេ​សម្រេច​បំណង​មួយ

អ្នក​ស្រី Dolores Aveiro បាន​ផ្តែផ្តាំ​ទៅ​កូន​ប្រុស​និង​ចៅ​ប្រុស​រួច​ជា​ស្រេច​ហើយ ថា​មុន​អ្នក​ស្រី​ចែក​ឋាន​ពី​លោក​នេះ​ទៅ អ្នក​ស្រី​ចង់​ឃើញ​រវាង​ពួក​គេ​ទាំង​ពីរ អាច​មាន​មួយ​ទៅ​លេង​ឲ្យ​ក្លឹប​នៅ​ឯ​ប្រទេស​កំណើត​ព័រទុយហ្គាល់។

Cristiano Ronaldo Junior With His Grandmother Maria Dolores Dos Santos Aveiro The Mother Of Cristia

ម្តាយ​បង្កើត​របស់ Ronaldo សព្វថ្ងៃ​មាន​វ័យ ៦៦ ឆ្នាំ ហើយ​បាន​និយាយ​កន្លង​ទៅ​ថា៖ "Ronaldo ត្រូវ​តែ​មក​លេង​នៅ​ទី​នេះ [ក្លឹប Sporting] សម្រាប់​ខ្ញុំ គេ​ត្រូវ​តែ​មក​ទី​នេះ ដោយ​ជា​ការ​ពិត​គេ​ចូលចិត្ត​មើល​ការ​ប្រកួត​របស់ Sporting ណាស់ ហើយ​ខ្ញុំ​ក៏​ធ្លាប់​បាន​និយាយ​ទៅ​កាន់​គេ​ហើយ​ដែរ​ថា កូន​ប្រុស មុន​ពេល​ម៉ាក់​ស្លាប់ ម៉ាក​ចង់​ឃើញ​កូន​ត្រលប់​ទៅ​ក្លឹប Sporting ម្តង​ទៀត"។ នេះ​ជា​សារ​បញ្ជាក់​ប្រាប់​លើ​កម្មវិធី ADN de Leao។

Jzu236h5p0gj1kqt_1592475516

Ronnie3

អ្នក​ស្រី​បន្ត៖ "Ronaldo គេ​ឆ្លើយ​មក​វិញ ថា​ចាំ​មើល​ទៅ​ម៉ាក តែ​សម្រាប់​ខ្ញុំ​ប្រសិន​មិន​អាច​ជា Ronaldo ក៏​ អាច​ជា Cristianinho [ចៅ​ប្រុស] ដែរ ព្រោះ​នៅ​វ័យ​របស់​គេ គេ​អាច​ធ្វើ​បាន​ល្អ​ជាង Ronaldo ហើយ​ឪពុក​របស់​គេ​ គឺ​ជា​គ្រូ​បង្វឹក​គេ​បច្ចុប្បន្ន​នេះ"។

Unnamed

គួរ​រំឭក​ថា Cristiano Ronaldo Jr មាន​អាយុ​ទើប​តែ ១១ ឆ្នាំ​ប៉ុណ្ណោះ ហើយ​សព្វថ្ងៃ​គេ​កំពុង​ចូលរួម​ហ្វឹកហាត់​នៅ​ថ្នាល​យុវជន​របស់​ក្លឹប Man Utd។ យ៉ាង​ណា​ទៅ​មើល​ឪពុក​របស់​គេ​ដែល​មាន​វ័យ ៣៦ ឆ្នាំ ជឿ​ថា​ការ​ដែល​ត្រលប់​ទៅ​ក្លឹប Sporting គឺ​អាច​ជា​យូរ​ទៀត ហើយ​ក៏​អាច​ជា​ក្លឹប​ចុង​ក្រោយ​មុន​លោក​ប្រកាស​ចូល​និវត្ត​ផង​ដែរ ​ប្រសិន​លោក​មាន​បំណង​ចង់​តាម​ម្តាយ​ពិត​មែន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក