បើតាមការអាប់ដែតនៅទិន្នន័យថ្មីសម្រាប់ឆ្នាំ ២០២១ ពីគេហទំព័រ Forbes បានបង្ហាញឈ្មោះកីឡាករបាល់ទាត់ ១០ រូប ដែលអាចរកចំណូលបានច្រើនបំផុត នេះរាប់ផ្អែកលើទំហំថ្លៃពលកម្ម និងចំណូលពីផ្នែកពាណិជ្ជកម្មផ្សេងៗ។
ក្នុងនោះយើងឃើញថា Cristiano Ronaldo ឈរនៅចំណាត់ថ្នាក់ទី ១ ក្នុងចំណោមកីឡាកររបស់ក្លឹប Man Utd ២ រូប ដែលស្ថិតក្នុងបញ្ជីឈ្មោះកីឡាករទាំង ១០ ដូចខាងក្រោម៖
១០) Eden Hazard ក្លឹប Real Madrid ជម្រើសជាតិបែលហ្សិក រកបាន ២៩ លានដុល្លារ
៩) Gareth Bale ក្លឹប Real Madrid ជម្រើសជាតិវែល រកបាន ៣២ លានដុល្លារ
៨) Paul Pogba ក្លឹប Man Utd ជម្រើសជាតិបារាំង រកបាន ៣៤ លានដុល្លារ
៧) Andres Iniesta ក្លឹប Vissel Kobe ជម្រើសជាតិអេស្ប៉ាញ រកបាន ៣៥ លានដុល្លារ
៦) Robert Lewandowski ក្លឹប Bayern Munich ជម្រើសជាតិប៉ូឡូញ រកបាន ៣៥ លានដុល្លារ
៥) Mohamed Salah ក្លឹប Liverpool ជម្រើសជាតិអេហ្សីប រកបាន ៤១ លានដុល្លារ
៤) Kylian Mbappe ក្លឹប PSG ជម្រើសជាតិបារាំង រកបាន ៤៣ លានដុល្លារ
៣) Neymar jr ក្លឹប PSG ជម្រើសជាតិប្រេស៊ីល រកបាន ៩៥ លានដុល្លារ
២) Lionel Messi ក្លឹប PSG ជម្រើសជាតិអាហ្សង់ទីន រកបាន ១១០ លានដុល្លារ
១) Cristiano Ronaldo ក្លឹប Man Utd ជម្រើសជាតិព័រទុយហ្គាល់ រកបាន ១២៥ លានដុល្លារ
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក