AFF Suzuki Cup៖ គ្រូបង្វឹក​ជម្រើស​ជាតិ​ម៉ាឡេស៊ីចង់ឲ្យកីឡាករផ្តោតអារម្មណ៍លើរាល់ការប្រកួត

ម៉ាឡេស៊ីនឹងត្រូវជួបក្រុមការពារតំណែងជើងេកវៀតណាម ឥណ្ឌូនេស៊ី កម្ពុជា និងឡាវក្នុងពូល B ក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2020 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ខែធ្នូឆ្នាំ ២០២១ ដល់ថ្ងៃទី ១ ខែមករាឆ្នាំ ២០២២ ។

45742695_1901882446575177_9220090600236253184_o 800x533

ជាមួយគ្នានេះពូល A នឹងមានក្រុមជើងឯក ៥ សម័យគឺថៃ មីយ៉ាន់ម៉ា ហ្វីលីពីន និងក្រុមជើងឯក ៤ សម័យសិង្ហបុរី និងក្រុមឈ្នះក្នុងវគ្គជម្រុះរវាងព្រុយណេ និងទីម័រខាងកើត។ ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី ១៣ ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅចុងឆ្នាំ ២០២០ ប៉ុន្តែត្រូវពន្យារពេលរហូតដល់ខែមេសាឆ្នាំ ២០២១ ហើយបន្ទាប់មកត្រូវប្តូរទៅជាកាលបរិច្ឆេទថ្មីនៅខែធ្នូនេះដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ ។

សម្រាប់លោក Tan Cheng Hoe គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ី ថាការលទ្ធផលចាប់ឆ្នោតនៅពេលនេះគឺមិនមានអ្វីប្លែកនោះទេ ព្រោះនៅក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2018 ម៉ាឡេស៊ីត្រូវបានចាប់ឆ្នោតមួយពូលជាមួយវៀតណាម មីយ៉ាន់ម៉ា កម្ពុជា និងឡាវមុននឹងយកឈ្នះថៃនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដើម្បី​ជួប​វៀត​ណាម នៅវគ្គផ្តាច់ព្រ័ត្រ។

242195417_397128561783366_1323238138715391976_n

"ខ្ញុំគិតថាការចាប់ពូលលើកនេះមិនមានអ្វីប្លែកនោះទេ ព្រោះរាល់ពេលការប្រកួតនៅកម្រិតអាស៊ីអាគ្នេយ៍យើងនឹងជួបជាមួយប្រទេសទាំងនោះ ទោះបីស្ថិតក្នុងការ​ប្រកួតលើ​កម្រិតយុវជនក៏ដោយដូច្នេះអ្នករាល់គ្នាស្គាល់ក្រុមទាំងនោះហើយ"។

“ ជាការពិតយើងដឹងថាវៀតណាមគឺជាក្រុមជម្រើសក្នុងពូល B ហើយសំខាន់បំផុតយើងត្រូវផ្តោតអារម្មណ៍ពីការប្រកួតមួយទៅការប្រកួតមួយទៀត"។

“ ក្នុងពេលជាមួយគ្នានេះ យើងក៏ត្រូវផ្តោតមិនត្រឹមតែទៅលើប្រទេសវៀតណាមនោះទេ យើងដឹងថាឥណ្ឌូនេស៊ីគឺជាសត្រូវប្រពៃណីរបស់យើង យើងមិនអាចមើលស្រាលកម្ពុជាបានទេ ព្រោះពួកគេមានកីឡាករដែលមានទេពកោសល្យ"។

លោក Cheng Hoe បានប្រាប់គេហទំព័រ www.fam.org.my បន្ទាប់ពីពិធីចាប់ឆ្នោតជ្រើសរើសពូលថា៖“ ខណៈឡាវ! ទោះបីពួកគេស្ថិតនៅក្នុងលំដាប់ទី ៥ ក៏ដោយយើងត្រូវតែផ្តោតអារម្មណ៍លើរាល់ការប្រកួត” ។

“ យើងដែលជាគ្រូបង្វឹកនឹងតែងតែតាមដានការសម្តែងរបស់ក្រុម ឬកីឡាកររបស់យើង។ ជាមួយគ្នានេះយើងក៏ត្រូវមើលទៅលើការរៀបចំក្រុមរបស់ប្រទេសផ្សេងៗផងដែរ។

Untitled 1

លោក Cheng Hoe បានមានប្រសាសន៍ថា៖“ យើងសង្ឃឹមថាកីឡាករដែលត្រូវបានកោះហៅក្នុងការការ​ប្រកួតលើកនេះនឹងអាចផ្តល់នូវការរួមចំណែកដ៏ល្អបំផុតដល់ក្រុមជម្រើសជាតិ” ។

នៅពេលសួរអំពីគោលដៅរបស់ក្រុមខ្លារខិនម៉ាឡេយ៉ានសម្រាប់ការប្រកួតពានរង្វាន់ AFF Suzuki Cup 2020 លោក Cheng Hoe បាននិយាយថា៖“ ក្នុងនាមជាគ្រូបង្វឹក​យើងចង់បានគោលដៅល្អបំផុតរាល់ពេលដែលយើងចូលប្រកួត។ ពិតណាស់យើងមិនអាចមើលស្រាលការប្រកួតទាំងនោះទេ យើងនៅតែត្រូវផ្តោតអារម្មណ៍​លើ​រាល់ការប្រកួត។ "

FAMTCH

AFF Suzuki Cup លេងបាន ១២ លើកហើយ ខណៈម៉ាឡេស៊ីឈ្នះបានតែម្ដងគត់នៅក្នុងការយុទ្ធនាកាឆ្នាំ ២០១០ ក្រោមការដឹកនាំរបស់ Datuk K. Rajagobal និងបានជើងឯករងបីដងក្នុងឆ្នាំ ១៩៩៦, ២០១៤ និង ២០១៨ ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: