កំណត់ត្រា​ប្រវត្តិសាស្ត្រ​មួយ របស់​លោក​ព្រះ Zlatan ទី​បំផុត​ត្រូវ​បាន Ronaldo នាំ​មុខ​ហើយ

តារា​ឆ្នើម Cristiano Ronaldo បាន​បន្ត​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​ នៅ​ការ​ត្រលប់​មក​ក្លឹប Man Utd ជា​លើក​ទី ២ ហើយ​ត្រឹម​ការ​បង្ហាញ​ខ្លួន ២ ប្រកួត​នៅ​ក្របខ័ណ្ឌ Premier League លោក​អាច​រក​បាន ៣ គ្រាប់ និង​បើ​រាប់​ជា​រួម​នៅ​ក្របខ័ណ្ឌ​ដទៃ​ទៀត​គឺ​មាន ៤ គ្រាប់។

GettyImages 1235360688

1089231838_0_37_1939_1128_1920x0_80_0_0_8d5e7a345bbfa2bcefb5f2c34e128f51

យ៉ាង​ណា​ជាមួយ​ការ​បញ្ចប់​ទី​ទល់​ក្លឹប​ម្ចាស់ដី West Ham United កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ ក៏​បាន​រុញ​ឲ្យ​ឈ្មោះ CR7 បាន​ក្លាយ​ជា​កីឡាករ​បង្កើត​កំណត់ត្រា​ថ្មី នោះ​គឺ​ជា​កីឡាករ​ទី​មួយ​ក្នុង​លោក ដែល​អាច​ស៊ុត​បញ្ចូល​ទី​នៅ​ក្នុង​កីឡដ្ឋាន​ទាំង ៦៦ ផ្សេង​ពី​គ្នា រាប់​ចាប់​ពី​រដូវ​កាល ២០០៣/០៤ រៀង​មក។ នេះ​បើ​តាម​សារព័ត៌មាន TheSun បាន​ចុះ​ផ្សាយ។

16296456114478

កន្លង​ទៅ​កំណត់ត្រា​នេះ គ្រង​ដោយ​ឈ្មោះ​កីឡាករ​ស៊ុយអែត​ Zlatan Ibrahimovich ដែល​ស៊ុត​បញ្ចូល​ទី​នៅ​កីឡដ្ឋាន​ទាំង ៦៥ ហើយ​ឈ្មោះ CR7 គឺ​បាន​តាម​ស្មើ កាល​ស៊ុត​ចូល​ទី​ក្រុម​ម្ចាស់ដី Young Boys នៅ​ជំនួប​ក្របខ័ណ្ឌ UCL ជើង​ទី​ ១ កន្លង​ទៅ ហើយ​បន្ថែម​នៅ​ទឹកដី West Ham មួយ​គ្រាប់​ថ្មី​នេះ​ទៀត គឺ​អាច​ឲ្យ​លោក​នាំ​មុខ​បាន​សម្រេច​ហើយ។

Wer

បញ្ជាក់​ថា ប្រកួត​បន្ទាប់​គឺ Man Utd ត្រូវ​ជួប West Ham ជា​ថ្មី​នៅ​ជុំ​ទី ៣ EFL Cup តែ​ប្រកួត​ពាន​តូច​បែប​នេះ ទំនង​លោក Ole Gunnar Solskjaer មិន​ប្រើប្រាស់ Ronaldo ទេ ពោល​រង់ចាំ​ដល់​ប្រកួត​ចុង​សប្តាហ៍​ទល់ Aston Villa ច្រើន​ជាង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក