លោក Solskjaer ជំរុញឱ្យ Lingard បន្ត​កុងត្រាថ្មីជាមួយកីឡាករ ៣ នាក់ទៀត

លោក Fabrizio Romano រាយការណ៍ថាលោក Ole Gunnar Solskjaer កំពុងជំរុញ Jesse Lingard ដោយផ្ទាល់ឱ្យបន្តកុងត្រាជាមួយ Man United។

Manchester United V FC Kobenhavn UEFA Europa League Quarter Final

ក្លឹបបានទាក់ទងជាមួយកីឡាករវ័យ ២៨ ឆ្នាំរូបនេះនិងឪពុករបស់គាត់អស់ជាច្រើនសប្តាហ៍រួចទៅហើយ។ កុងត្រាបច្ចុប្បន្នរបស់ Lingard នឹងផុតកំណត់នៅឆ្នាំក្រោយហើយ United ចង់ជៀសវាងការបាត់បង់គាត់ដោយគ្មានតម្លៃខ្លួន។ ក្រៅពីនេះ Solskjaer ហាក់ដូចជាសប្បាយចិត្តដែលមាន Jesse ជាកីឡាករក្នុងន​ក្រុមរបស់​គាត់។

1006743786

Man United ក៏កំពុងរៀបចំគម្រោងថ្មីសម្រាប់ Paul Pogba, Bruno Fernandes និង Luke Shaw ផង​ដែរ។ ការពិភាក្សាជាមួយ Bruno និង Shaw ត្រូវបានគេរំពឹងថានឹងឈានទៅមុខ។ ទោះយ៉ាងណាស្ថានភាពរបស់ Pogba មានភាពមិនច្បាស់លាស់ក្នុងមួយរយៈចុងក្រោយ​នេះ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: