មនុស្សស្រី! ស្រឡាញ់ខ្លាំងប៉ុនណា ចិត្តដាច់ខ្លាំងប៉ុណ្ណឹង

មនុស្សស្រី មិនងាយនឹងស្រឡាញ់ មិនងាយដាក់ចិត្តស្រឡាញ់ រឹតតែមិនងាយនិយាយពាក្យថាស្រឡាញ់ ព្រោះនាងត្រូវឈឺចាប់ ខកចិត្ត រឹតតែខ្លាចប៉ះចំស្នេហាដែលមិនប្រាកដប្រជា មិនអាចស្រឡាញ់គ្នាបានយូរអង្វែង ដូច្នេះហើយ ទើបនាងមិនងាយនឹងសាងទំនាក់ទំនងជាមួយនឹងអ្នក។

យ៉ាងណាមិញ ប្រសិនបើនាងដាក់ចិត្តថាស្រឡាញ់នរណាម្នាក់ហើយនោះ ច្បាស់ណាស់ថា នាងនឹងស្រឡាញ់អស់ពីចិត្ត នាងអាចលះបង់គ្រប់យ៉ាងដើម្បីមនុស្សដែលនាងស្រឡាញ់ មិនថាត្រូវរងការលំបាក ព្យុះភ្លៀង មានបញ្ហាច្រើនយ៉ាងណាក៏ដោយ ក៏នាងមិនរារែកនឹងហែលឆ្លង ពុះពារជាមួយនឹងមនុស្សដែលនាងស្រឡាញ់ឡើយ នាងស្រឡាញ់ គឺស្រឡាញ់ហើយ ហើយក៏មិនងាយនឹងបោះបង់ចោលដែរ។

241904963_4425516524204023_2457832950154852711_n

សម្រាប់មនុស្សស្រីខ្លះ បើទោះបីជានាងត្រូវដៃគូក្បត់ចិត្ត ឬធ្វើបាបចិត្តនាងយ៉ាងណា ក៏នាងនៅតែអាចទ្រាំទ្រ ហើយក៏នឹងអភ័យទោសឱ្យមនុស្សម្នាក់នោះម្ដងហើយម្ដងទៀត មិនខ្វល់ថាត្រូវឈឺចាប់ប៉ុន្មានដង ព្រោះនាងមិនចង់ឱ្យទំនាក់ទំនងដែលខំសាងឡើង ត្រូវប្រេះឆា ដោយសារតែអ្វីមួយនោះឡើយ នាងនៅតែចង់ទុកឱកាស និងរក្សាមនុស្សដែលនាងស្រឡាញ់។

241797118_4425516547537354_7064674552730095712_n

តែទោះជាយ៉ាងណា មិនមែនមានន័យថានាងទ្រាំបានម្ដងហើយម្ដងទៀត នាងអាចទ្រាំបានមួយជីវិតនោះឡើយ ទោះបីជានាងស្រឡាញ់ខ្លាំង ព្រមលះបង់ច្រើនប៉ុនណា ក៏មិនមែនមែនន័យថា នាងត្រូវលះបង់រហូតនោះដែរ។ មនុស្សស្រី ស្រឡាញ់ខ្លាំងទើបទ្រាំ តែទ្រាំអស់ចិត្តនាងក៏នឹងដើរចេញ នៅពេលដែលនាងទ្រាំឆ្អែតឆ្អន់ហើយនោះ ទោះបីអ្នកត្រឡប់មកសុំទោស ឬកែខ្លួនយ៉ាងណា ក៏នាងមិនអាចអភ័យ ហើយលើកលែងឱ្យអ្នកបានទៀតដែរ ព្រោះតែនាងអស់ភាពអត់ទ្រាំ នាងបានឆ្អែតឆ្អន់ហើយ។

241969566_4425516494204026_3779525257534433330_n

នាងអាចនឹងអភ័យឱ្យអ្នក តែមិនមែនមានន័យថា នាងនឹងត្រឡប់មករកអ្នក ឬចាប់ផ្ដើមជាថ្មីម្ដងទៀតនោះឡើយ។ មនុស្សស្រី​ស្រឡាញ់គឺស្រឡាញ់ តែបើស្អប់ហើយ គឺស្អប់មួយជីវិត កុំថាឡើងមុខ សូម្បីតែឈ្មោះ ក៏នាងមិនចង់ឮ មិនចង់រំឭកឡើងមកដែរ ព្រោះតែនាងស្អប់ខ្លាំង។ មនុស្សស្រីស្រឡាញ់ខ្លាំង តែក៏អាចស្អប់ខ្លាំងដែរ ដូច្នេះហើយ កុំធ្វើឱ្យនាងស្អប់ ព្រោះនាងនឹងមិនអាចត្រឡប់ទៅរកអ្នកវិញម្ដងទៀតឡើយ មនុស្សដែលនាងស្អប់ហើយ ទោះបីធ្លាប់ស្រឡាញ់ ក៏ក្លាយជាសត្រូវដែរ៕

241993567_4425516500870692_4075596458003798467_n

អត្ថបទ ៖ pHknongsrok / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: