អត្ថបទដ៏មានន័យ! ជូនចំពោះប្អូនៗដែលកំពុងតែសិក្សា រៀនសូត្រទាំងឡាយ អានដោយគិត ត្រិះរិះពិចារណាទាំងអស់គ្នា

មិនថាអ្នកជាកូនសិស្សថ្នាក់វិទ្យាល័យ ឬក្លាយជានិស្សិតចូលសកលវិទ្យាល័យនោះឡើយ តែខ្ញុំចង់ឱ្យអ្នកបានដឹងថា ទោះបីអ្នករវល់ មមាញឹកជាមួយនឹងការសិក្សារបស់អ្នកខ្លាំងប៉ុនណានោះឡើយ តែសូមឱ្យអ្នកទុកពេលវេលាឱ្យខ្លួនឯង និងក្រុមគ្រួសាររបស់អ្នកឱ្យបានច្រើនផង។ អ្វីដែលសំខាន់ទៀតនោះ សូមអ្នកចាប់យកជំនាញ និងចំណេះភាសាណាមួយតាមចំណូលចិត្ត និងការចង់រៀនសូត្ររបស់អ្នកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

241937043_637004987688135_4415170918231798677_n

ដឹងទេថា ហេតុអ្វី បានជាអ្នកគួរតែចំណាយពេលវេលាឱ្យខ្លួនឯង និងក្រុមគ្រួសារឱ្យបានច្រើន ហើយត្រូវក្រេជញ្ជក់ចំនាញ និងភាសា? ហេតុផលនោះគឺ ដោយសារតែនៅពេលដែលអ្នកបញ្ចប់ការសិក្សា និងបញ្ចប់សញ្ញាបត្ររបស់អ្នក អ្នកទំនងជាត្រូវផ្តោតលើការងាររបស់អ្នកច្រើនជាងខ្លួនឯង។

ការងារ និងទំនួលខុសត្រូវ នឹងក្លាយជាអាទិភាពរបស់អ្នក ព្រោះអ្នកត្រូវចាប់ផ្ដើមរស់នៅក្នុងជីវិតដោយពឹងផ្អែកលើខ្លួនឯង ចិញ្ចឹម និងមើលថែខ្លួនឯង និងត្រូវចំណាយផ្សេងៗទៀតក្នុងការរស់នៅ ដែលអ្នកចង់ចំណាយដោយខ្លួនឯង អ្នកមិនអាចពឹងផ្អែក ឬសុំជំនួយ ការចិញ្ចឹមពីឪពុកម្ដាយរបស់អ្នកទៀតនោះឡើយ។

241826139_637004981021469_3727959427704663507_n

ដូចគ្នាដែរ អ្នកនឹងមិនមានពេលសម្រាប់គ្រួសាររបស់អ្នក ឬធ្វើអ្វីដែលអ្នកត្រូវធ្វើដុចពេលដែលអ្នកនៅវ័យក្មេងនោះឡើយ។ នៅពេលអ្នកនៅក្មេង អ្នកអាចរំពឹងថានៅពេលអ្នកធំឡើងអ្នកនឹងអាចរស់នៅដោយសេរី និងរស់នៅតាមរបៀបដែលអ្នកចង់បាន។ ប៉ុន្តែការពិតនៅពេលដែលពេលវេលាមកដល់ អ្នកមានទាំងលុយ និងសេរីភាព ប៉ុន្តែអ្នកបែរជាមិនមានពេលគ្រប់គ្រាន់ ដើម្បីកម្សាន្ត លំហែអារម្មណ៍បានពេញលេញនោះឡើយ។

241796645_637004984354802_8831085665615765915_n

ដូច្នេះហើយ ប្រសិនបើមានឱកាសដែលអ្នកអាចធ្វើអ្វីមួយ សូមធ្វើវាឥឡូវនេះ ព្រោះពេលក្រោយអ្នកនឹងអាចមិនមានពេល ដើម្បីធ្វើរឿងដែលអ្នកចង់ធ្វើ អ្នកអាចនឹងមិនមានឱកាស នឹងធ្វើវាម្ដងទៀតក៏ថាបានដែរ។ កុំបណ្ដោយឱ្យអ្វីៗត្រូវហួសពេលទៅ ដោយសារតែការធ្វេសប្រហែស និងបណ្ដែតបណ្ដោយរបស់យើងឱ្យសោះ៕

241882838_637004991021468_7420767101299928629_n

ប្រភព ៖ បរទេស / ប្រែសម្រួល ៖​ pHknongsrok / Knonsgrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: