អ្នកមានខ្វល់ពីអ្វីដែលពួកគេចង់បាន ប៉ុន្តែអ្នកក្រ​រវល់តែខ្វល់ពីអ្វីដែលអ្នកដទៃនិយាយ

ការពិតជាក់ស្ដែងនៅក្នុងជីវិតយើង ប្រសិនបើយើងក្រ លំបាក អ្វីដែលយើងត្រូវធ្វើនោះគឺ ធ្វើមិនដឹងមិនឮ មិនខ្វល់ពីពាក្យសម្ដី និងការគិតរបស់អ្នកដទៃ ព្រោះការគិត និងពាក្យសម្ដីរបស់មនុស្សមួយចំនួន គឺជារឿងអវិជ្ជមាន ដូច្នេះ ប្រសិនបើយើងនៅតែគិត នៅតែខ្វល់ ជីវិតយើងនឹងមិនមានរឿងល្អប្រសើរនោះឡើយ។

ម្យ៉ាងទៀត មានរឿងពីរយ៉ាង ដែលមនុស្សយើងមិនចង់ចែករំលែកជាមួយនឹងអ្នកដទៃ នោះគឺ រឿងលុយកាក់ និងបទពិសោធន៍។ អ្នកត្រូវដឹងថា ពេលដែលយើងគ្មានលុយ យើងច្បាស់ជាមិនងាយនឹងទៅខ្ចីអ្នកណាបានឡើយ សូម្បីតែបងប្អូនឯង។ ថាខ្ចីលុយទៅវាពិបាក តែខ្ចីបទពិសោធន៍ជីវិតពីអ្នកដទៃ វារឹតតែពិបាកជាងហ្នឹងទេដង។

បទពិសោធន៍ មានតម្លៃច្រើនជាងលុយ ប្រសិនបើអ្នកដឹងពីបទពិសោធន៍ជោគជ័យ អ្នកមិនត្រឹមតែអាចរកលុយបានទេ តែអាចរកបានច្រើន និងរកបានមួយជីវិតផងដែរ។ យើងអាចខ្ចីលុយអ្នកដទៃ អាចបានត្រឹមតែដោះស្រាយបញ្ហាបានមួយគ្រាពីរគ្រាប៉ុណ្ណោះ តែខុសពីខ្ចី ឬដឹងបទពិសោធន៍ យើងច្បាស់ជាអាចដោះស្រាយបញ្ហាបានរហូត។

364aa76cf86aad741e6343e24954e489

បទពិសោធន៍គឺមិនអាចកាត់ថ្លៃបានទេ!

សម្រាប់អ្នកក្រ ខ្ចីលុយជាជម្រើសចុងក្រោយ ពួកគេអាចខ្ចីបានតែពីសាច់ញាតិ និងមិត្តភក្តិ ដើម្បីសម្រាលនូវតម្រូវការបន្ទាន់។ ផ្ទុយទៅវិញ សម្រាប់អ្នកមានគេអាចខ្ចីលុយគេ ដើម្បីក្លាយជាអ្នកមាន។

ពួកគេមិនខ្លាចអ្វីដែលអ្នកដទៃនឹងនិយាយទេ ពួកគេជឿជាក់យ៉ាងមុតមាំលើសមត្ថភាព និងការខិតខំរបស់ខ្លួនឯង។ ពួកគេប្រកាន់ខ្ជាប់នូវជម្រើសរបស់ពួកគេ ដុច្នេះហើយ ទើបពួកគេមិនរារែកនឹងខ្ចីលុយពីអ្នកដទៃ ដើម្បីពង្រីកនូវមុខរបរ ឬការរកស៊ីរបស់ពួកគេ។

តាមពិតទៅមនុស្សជាច្រើននៅតែក្រ ដោយសារតែពួកគេមិនមានភាពក្លាហានក្រោកឈរដើម្បីខ្លួនឯង ឬដោយសារតែពួកគេខ្វល់ខ្វាយច្រើនពេកចំពោះអ្វីដែលអ្នកដទៃនិយាយ៖

Ce0d0e71f860bf5703c25df9aee23962

- អ្នកក្រតែងគិតថា រាល់ថ្ងៃរកតែបាយបីពេលស៊ីឱ្យបានគ្រប់គ្រាន់ផង កុំទៅសង្ឃឹមចង់ក្លាយជាថៅកែ ឬជាអ្នកមាន។

- កើតមកក្រ ឪម៉ែក្រ ដូច្នេះ ច្បាស់ជាតដល់កូនចៅ នៅតែក្រ ចឹងហើយមិនបានខំទេ។

ទាំងអស់នេះ គឺជាគំនិតនៃការលម្អៀងផ្ទាល់ខ្លួនដោយមានទស្សនៈប្រកាន់ពូជសាសន៍នៅក្នុងសង្គម។ ហើយអ្នកមិនគួរស្តាប់វាទេ ប្រសិនបើអ្នកមិនចង់រស់នៅក្នុងភាពក្រីក្រអស់មួយជីវិតរបស់អ្នក។

យុវជនជាច្រើននៅថ្ងៃនេះ នៅពេលដែលពួកគេទើបតែបញ្ចប់ការសិក្សាពីសាលាបានឮពាក្យពីរបីម៉ាត់ពីថ្នាក់ដឹកនាំរបស់គេ ហើយពួកគេក៏បានសុំឈប់ពីការងារ។ នេះគឺជាអាកប្បកិរិយាកូនក្មេងខ្លាំងណាស់។

ប្រសិនបើអ្នកតាំងចិត្តថានឹងបោះជំហានចូលក្នុងសង្គម អ្នកត្រូវតែបណ្តុះបណ្តាលខ្លួនអ្នកឱ្យមានភាពធន់ និងគ្រប់គ្រងអារម្មណ៍របស់អ្នកឱ្យបានល្អ។ យើងមិនអាចចៀសផុតពីការរិះគន់ ឬដាក់របស់របរ ឬបង្កាច់បង្ខូចដោយអ្នកដទៃឡើយ។ ដូច្នេះនៅពេលអ្នកនៅតែក្រ អ្វីដែលសំខាន់ត្រូវធ្វើ គឺមិនត្រូវអើពើនឹងពាក្យដែលធ្វើឱ្យយើងបាក់ទឹកចិត្តឡើយ ហើយត្រូវបន្តដំណើរទៅមុខដោយខ្លួនឯង៕

ប្រភព ៖ ​Emdep / Knongsrok