មែនហើយ ចំពោះអត្ថមួយនេះ ប្រសិនបើមានការប៉ះពាល់ ឬខុសឆ្គងត្រង់ណា ក៏សអធ្យាស្រ័ តែយ៉ាងណាមិញ នេះគ្រាន់តែជាការយល់ឃើញជាក់ស្ដែង និងចង់លើកយកមកត្រិះរិះពិចារណាទាំងអស់គ្នា។ ចំពោះអ្នកក្រ ឬក៏មនុស្សដែលតែងតែខ្វះខាតលុយកាក់ ឬគ្មានលុយ រមែងមានចំណុចទាំងនេះ។
១. អ្នកក្រ កម្រនិយាយ ឬលើកយករឿងទាំង៣នេះចេញមកណាស់
- ទី១ ៖ ការនិយាយអំពីជីវិតប្រចាំថ្ងៃ
មែនហើយ អ្នកក្រភាគច្រើន កម្រលើកយកពីបញ្ហាជីវិតរបស់ខ្លួនឯងមកនិយាយឱ្យអ្នកដទៃបានដឹងណាស់ ហេតុផលព្រោះតែខ្លាចខ្មាសគេ ឬគិតថា និយាយចេញមកនាំឱ្យអ្នកដទៃសើចចំអកឡកលើយ។ ម្យ៉ាងទៀត មនុស្សប្រភេទនេះ ពេលដែលជីវិតជួបបញ្ហា គឺតែងតែបន្ទោសនេះបន្ទោសនោះ បន្ទោសព្រហ្មលិខិត ហើយតែងតែរុញច្រានបញ្ហាទៅឱ្យអ្នកដទៃ ចំណែកខ្លួនគេវិញ រមែងព្យាយាមគេចវេះមិនទទួលខុសត្រូវ ឬនៅដោះស្រាយនោះឡើយ។
- ទី២ ៖ កម្រនិយាយអ្វីឱ្យមានប្រយោជន៍
ជាការពិត អ្នកក្រភាគច្រើនចូលចិត្តត្អូញត្អែរពីជីវិត និងជោគវាសនា ស្ដីបន្ទោសព្រហ្មលិខិត ហើយនិយាយនូវអ្វីៗដោយមិនបានគិតល្អិតល្អន់ ឬនាំឱ្យកើតជាប្រយោជន៍នោះឡើយ ពួកគេចូលចិត្តនិយាយច្រើនតែរឿងដែលគ្មានន័យ រហូតធ្វើឱ្យអ្នកដទៃស្ដាប់ហើយ ក៏មានអារម្មណ៍ធុញទ្រាន់ជាមួយនឹងពួកគេផងដែរ។
- ទី៣ ៖ ពាក្យខ្វះទំនុកចិត្ត
អ្នកក្រ ចូលចិត្តនិយាយនូវពាក្យឥតបានការ ជានិច្ចកាល គឺគ្មានទំនុកចិត្តលើខ្លួនឯង ជាពិសេសគឺ មើលងាយសមត្ថភាពខ្លួនឯង មនុស្សទាំងនេះ និយាយអ្វីចេញមកច្រើនតែផ្ដោតលើភាពបរាជ័យ មិនសូវនិយាយផ្ដល់តម្លៃ ផ្ដល់កម្លាំងចិត្តដល់ខ្លួនឯងឡើយ គិត ហើយនិយាយតែរឿងអវិជ្ជមាន គ្មានជំនឿចិត្តលើខ្លួនឯងទាល់តែសោះ។
២. មនុស្សដែលគ្មានលុយ ខ្វះខាតលុយ រមែងតែខ្វល់រឿងទាំង៣នេះខ្លាំងពេក
- ទី១ ៖ គឺការសម្រេចចិត្ត
ហេតុអ្វី? ពីព្រោះការសម្រេចចិត្តមានន័យថាអ្នកត្រូវទទួលខុសត្រូវចំពោះបញ្ហានោះ។ យើងទាំងអស់គ្នាត្រូវធ្វើការសម្រេចចិត្តអំពីជីវិតរបស់យើង និងលទ្ធផលដែលយើងទាំងអស់គ្នានឹងទទួលបាន ប៉ុន្តែប្រសិនបើអ្នកធ្វើការសម្រេចចិត្តសម្រាប់អ្នកដទៃ ឬជាក្រុម ខណៈពេលដែលអ្នកធ្វើដោយគ្មានអំណាច អ្នកនឹងត្រូវអ្នកដទៃសង្ស័យ ហើយមិត្តភក្តិ និងសាច់ញាតិនឹងឃ្លាតឆ្ងាយពីអ្នកបន្តិចម្តងៗ ដោយសារតែការប្តេជ្ញាចិត្តគ្មានអំណាច និងគ្មានភាពជឿជាក់។
- ទី២ ៖ ខ្វល់ខ្វាយតែរឿងដែលទាក់ទងនឹងស្នេហា
មនុស្សមួយចំនួន ដែលតែងតែខ្វះខាតលុយកាក់ ព្រោះតែមានទម្លាប់យកពេលវេលាដែលត្រូវរកលុយ ទៅគិតខ្វល់តែរឿងស្នេហា ការបែកបាក់ពីគូស្នេហ៍ ហើយត្អូញត្អែរតែរឿងអស់ទាំងហ្នឹង រហូតដល់លែងមានពេលវេលាគិតពីការងារ គិតពីអនាគត។
- ទី៣ ៖ ខ្វល់តែរឿងអ្នកដទៃខ្លាំងពេក
មនុស្សមួយចំនួន អត់មានពេលគិតខ្វាយខ្វល់ពីខ្លួនឯង ឬអ្វីដែលខ្លួនឯងត្រូវធ្វើនោះទេ ក៏ព្រោះតែរវល់ជួយអ្នកនេះ ជួយអ្នកនោះ គិតពីគេខ្លាំងពេក។ បើអ្នកខ្វល់ខ្វាយខ្លាំងពេកចំពោះរឿងដែលមិនមានពាក់ព័ន្ធនឹងអ្នក វាគឺជារឿងដែលគួរឱ្យសោកស្ដាយបំផុត ព្រោះអ្នកនឹងមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីគិតគូរខ្វាយខ្វល់ពីខ្លួនឯង សូម្បីតែពេលដើម្បីថែសុខភាពខ្លួនឯង ក៏អ្នកមិនមានផង។
សរុបសេចក្ដីមក ក្នុងជីវិតខ្លីនេះ មនុស្សម្នាក់ៗគួរតែអួតអាងខ្លួនឯងឱ្យតិច កាត់បន្ថយការត្អូញត្អែរ រៀនធ្វើអ្វីៗដើម្បីខ្លួនឯងឱ្យបានច្រើន កុំទៅខ្វល់ពីសម្ដីអ្នកដទៃ ឬរឿងអ្នកដទៃខ្លាំងពេក។ ជីវិតយើងគួរធ្វើរឿងដែលគួរធ្វើ យើងប្រាកដជាមានសំណាង ទទួលបាននូវអ្វីដែលយើងសមតែទទួល៕
ប្រភព ៖ Emdep / Knongsrok