ប្រសិនបើអ្នកចង់បានជីវិតដែលប្រសើរ និងមានន័យជាងមុន សូមចាប់ផ្តើមធ្វើការផ្លាស់ប្តូរនូវចំណុចតូចៗទាំង៤ខាងក្រោមនេះ។ កែប្រែកាន់តែឆាប់ អ្នកនឹងកាន់តែទទួលបានផ្លែផ្កានៃជីវិតរឹតតែល្អប្រសើរ។
១. រក្សាភាពស្ងៀមស្ងាត់ កុំស្លន់ស្លោ
នៅពេលនរណាម្នាក់ ឬមានរឿងអ្វីមួយដែលធ្វើឱ្យអ្នកភ័យខ្លាច ឬព្រួយបារម្ភខ្លាំង រឿងដំបូងដែលអ្នកគួរធ្វើ គឺរក្សាភាពស្ងប់ស្ងាត់ ហើយគិតដោយប្រុងប្រយ័ត្ន កុំទាន់អាលប្រញាប់ឆ្លើយតប។ នៅពេលអ្នកមានបញ្ហា ជំនួសឱ្យការធ្វើសកម្មភាពដោយមិនស្ទាក់ស្ទើរ សូមនិយាយទៅកាន់អ្នកដទៃថា “ខ្ញុំមិនចង់និយាយអំពីរឿងនេះទេ ឥឡូវនេះសូមទុកពេលឱ្យខ្ញុំគិតបន្តិចសិន” ។
តើអ្នកដឹងទេថា នៅពេលអ្នកមានអារម្មណ៍ស្ងប់ អ្នកអាចគ្រប់គ្រងអ្វីៗបានយ៉ាងហ្មត់ចត់ និងច្បាស់លាស់តាមដែលអាចធ្វើទៅបាន? ការសម្រេចចិត្តដោយកំហឹង នឹងធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង។ ការនៅស្ងៀមស្ងាត់ រក្សាភាពស្ងប់ស្ងៀម ហើយបន្ទាប់មកផ្តល់មតិត្រឡប់នឹងជួយអ្នកដោះស្រាយអ្វីៗបានល្អប្រសើរ។
២. កុំប្រញាប់វិនិច្ឆយលើអ្នកដទៃខ្លាំងពេក
ប្រសិនបើមិត្តម្នាក់ឈប់ហៅអ្នក អ្នកគិតថាគាត់/នាងមិនចង់លេងជាមួយអ្នកទៀតទេ។ ប្រសិនបើប្តីរបស់អ្នកត្រលប់មកផ្ទះវិញដោយទឹកមុខក្រៀមក្រំ អ្នកគិតថាគាត់មានអ្វីដែលមិនពេញចិត្តអ្នក។
ការពិតជំនួសឱ្យការគិតផ្ដេសផ្ដាស និងដាក់គំនិតរបស់អ្នកទៅលើអ្នកដទៃ អ្នកគួរតែនិយាយដោយស្មោះត្រង់ជាមួយពួកគេ។ ប្រហែលជាមិត្តរបស់អ្នករវល់ពេកដើម្បីមានពេលទូរសព្ទទៅអ្នក។ ប្រហែលជាប្តីរបស់អ្នកមានបញ្ហានៅកន្លែងធ្វើការ ដូច្នេះគាត់ប្រាកដជាមានអារម្មណ៍មិនល្អទេ។ ដូច្នេះអ្នកគួរតែនិយាយជាមួយគាត់ ស្តាប់គាត់ឱ្យបានច្រើន ដើម្បីយល់ពីអ្នកដទៃជាជាងដាក់ទស្សនៈ និងគំនិតរបស់អ្នកទៅលើពួកគេ។
៣. ព្យាយាមស្រឡាញ់អ្នកផ្សេងជាមុនសិន
មនុស្សជាច្រើនតែងគិតថា ទាល់តែអ្នកដទៃយល់ពីខ្ញុំ ល្អនឹងខ្ញុំ ទើបខ្ញុំតបសេចក្ដីល្អ ហើយឈ្វេងយល់ពីគេដូចគ្នា។ ហើយផ្ទុយទៅវិញ ប្រសិនបើនរណាម្នាក់ធ្វើបាបខ្ញុំ ខ្ញុំនឹងតបទៅគេទ្វេរគុណ។ ទោះយ៉ាងណា ក្តីស្អប់ និងកំហឹងមិនត្រូវបានលុបចោលដោយការស្អប់ និងកំហឹងឡើយ។
ប៉ុន្តែពេលខ្លះ ស្នេហា និងការយល់ដឹងអាចធ្វើបាន។ ជំនួសឱ្យការរង់ចាំអ្នកដទៃមកស្រឡាញ់ និងប្រព្រឹត្តចំពោះអ្នក អ្នកគួរតែស្រឡាញ់ និងរាប់អានមនុស្សឱ្យបានល្អវិញផង។ ស្នេហានាំមកនូវអារម្មណ៍ដ៏អស្ចារ្យដែលសក្តិសមនឹងសាកល្បង។
៤. ស្រឡាញ់ខ្លួនឯងឱ្យបានច្រើន
ស្រឡាញ់ខ្លួនអ្នកឱ្យបានច្រើន ដោយបង្កើតរបបការងារ និងការរស់នៅបែបវិទ្យាសាស្ត្រ។ បើមាននរណាម្នាក់ធ្វើអាក្រក់ដាក់អ្នក សូមនៅឱ្យឆ្ងាយពីពួកគេ។ ខិតទៅជិតអ្នកដែលស្រឡាញ់អ្នកវិញល្អជាង។ កុំបន្ទោស កុំរិះគន់ ឬត្អូញត្អែរ ត្រូវមានភាពស្ងប់ស្ងាត់ក្នុងការដោះស្រាយស្ថានភាព។ ចំពោះកិច្ចការស្នេហាដែលមិនពេញចិត្ត អ្នកត្រូវត្រៀមខ្លួនដើម្បីប្រឈមមុខ និងទទួលយក។ ស្រលាញ់ខ្លួនឯងដោយជ្រើសរើសមនុស្សម្នាក់ដែលសមនឹងនៅក្បែរអ្នក៕
ប្រភព ៖ Emdep / Knongsrok