នៅពេលដែលយើងធំឡើង! យើងនឹងដឹងថា ការពិត មានតែមនុស្សស្រីម្នាក់ប៉ុណ្ណោះ​ ដែលតែងនៅក្បែរយើងរហូត គ្រប់ពេលវេលា

នៅពេលដែលយើងធំឡើង យើងក៏រវល់នឹងការងាររៀងៗខ្លួន សូម្បីតែមិត្តភក្តិស្និទ្ធស្នាល ក៏គេរវល់នឹងការងារក្នុងជីវិតផ្ទាល់ខ្លួនគេដែរ។ ចំណែកឯគូស្នេហ៍ ប្រហែលជាលែងមានអាទិភាព ឬមានវត្តមាននៅក្នុងពេលដែលយើងលំបាកហើយ។ ថ្ងៃដែលយើងហត់នឿយបំផុត យើងប្រហែលជាក្រឡេកមើលជុំវិញខ្លួនយើង ច្បាស់ជាមិនមានអ្នកណានៅក្បែរខ្លួនយើងឡើយ តែមានតែមនុស្សម្នាក់ប៉ុណ្ណោះ ដែលមិនបោះបង់យើងចោល នោះគឺ ម៉ែ។

នៅពេលយើងធំឡើង ម្តាយរបស់យើងប្រហែលជា ជាមនុស្សតែម្នាក់គត់ ដែលអាចឱ្យយើងត្អូញត្អែរពីទុក្ខសោក បញ្ហាលំបាកជាមួយគាត់បាន គាត់គឺជាមនុស្សតែម្នាក់ ដែលអ្នកពិតជាចង់ចែករំលែករាល់បញ្ហារបស់យើង គាត់ជាមនុស្សដែលមិនចង់ឃើញយើងមានភាពតានតឹង និងមានទុក្ខព្រួយនោះឡើយ ពេលនោះហើយដែលអ្នកដឹងថា ពេលវេលាកាន់តែមមាញឹក អ្នករឹតតែចង់ចែករំលែកពេលវេលាផ្ទាល់ខ្លួនជាមួយនឹងមនុស្សស្រីម្នាក់ នោះគឺ ម៉ែ។

D4d1f246d4eae7be25e34f89d54a8589

ពេលខ្លះ ទោះបីរស់នៅក្រោមដំបូលតែមួយក៏ដោយ អ្នកគ្មានពេលនឹងបានឃើញមុខម្ដាយច្បាស់ផង។ ទោះបីនៅក្នុងផ្ទះតែមួយជាមួយគ្នាពិតមែន តែយើងមានពេលនៅផ្ទះតែពេលយប់ ចូលគេងតែប៉ុណ្ណោះ។

នៅពេលអ្នកធំឡើង អាយុច្រើន អ្នកក៏ធ្វេសប្រហែសគ្រប់ពេលដែលអ្នកគួរតែចំណាយដោយឈ្លាសវៃ ជាពិសេសពេលវេលាដែលអ្នកគួរតែចំណាយជាមួយនារីម្នាក់នេះ ដែលជាមនុស្សតែម្នាក់ស្រឡាញ់អ្នកអស់ពីចិត្ត។

0b88cda661bfc08004a2f63620907b36

នៅពេលមានអាយុ ១៨ ឆ្នាំ យើងគ្រាន់តែជាយុវវ័យ ដែលគិតតែពីការសិក្សា មានពេលវេលាចេញក្រៅតែជាមួយមិត្តភក្តិ ឬគូស្នេហ៍ក្មេងខ្ចី។ រហូតដល់ឥឡូវនេះ មានអាយុ ២៥ ឆ្នាំហើយ យើងធ្វើការពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៨ យប់ អត់មានពេលវេលាគ្រប់គ្រាន់ ដើម្បីកំដរអ្នកមានគុណឡើយ។

នៅពេលដែលយើងមានអាយុកាន់ តែច្រើន ពេលវេលាយើងសល់កាន់តែតិច ចំណែកវ័យរបស់ម្ដាយយើង ក៏កាន់តែខើចទៅៗ ដូច្នេះហើយ កុំបណ្ដោយឱ្យការងារ ភាពមមាញឹក កាត់បន្ថយពេលវេលាល្អៗ ដែលអ្នកគួរតែចំណាយជាមួយនឹងអ្នកមានគុណឱ្យសោះ៕

អត្ថបទ ៖ pHknongsrok / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: