ជីវិតនេះហត់នឿយពេកហើយ ខ្ញុំចង់សម្រាកមួយរយៈ

តាមពិតខ្ញុំពិតជាហត់ខ្លាំងណាស់។ ខ្ញុំធ្លាប់ធ្វើពុតជាខ្លាំង ខ្ញុំធ្លាប់ប្រឈមមុខនឹងអ្វីៗគ្រប់យ៉ាងតែម្នាក់ឯង ប៉ុន្តែអ្វីដែលខ្ញុំអាចធ្វើបាននោះគឺ ទ្រាំ ទ្រាំហើយទ្រាំទៀត គឺទ្រាំរ៉ាប់រង ប្រឈមមុខនឹងរឿងគ្រប់យ៉ាងតែម្នាក់ឯង មិនថាជួបបញ្ហា ការលំបាកច្រើនប៉ុនណាទេ គឺមិនអាចធុញទ្រាន់ និងបោះបង់ចោលបានឡើយ។

ពេលខ្លះខ្ញុំអាចនិយាយជាមួយមនុស្សគ្រប់គ្នាដោយភាពរីករាយ ខ្ញុំអាចសប្បាយចិត្តបានគ្រប់ពេលដែលមានមនុស្សនៅជុំវិញ។ ប៉ុន្តែគ្មាននរណាដឹងថា វាគ្រាន់តែជាការសម្ដែង ដើម្បីបិទបាំងបញ្ហា និងការឈឺចាប់ដែលខ្ញុំមាននោះឡើយ។ ខ្ញុំអាចធ្វើឱ្យខ្លួនខ្ញុំសប្បាយចិត្តបាន ឱ្យតែខ្ញុំអាចលាក់បាំងពីភ្នែកមនុស្សគ្រប់គ្នា ក្ដីសុខ សុភមង្គលសម្រាប់ខ្ញុំ វាលែងមានទៀតហើយ។

086c604ff586301efa71d990afe408d3

ខ្ញុំមិនស៊ាំនឹងការប្រាប់រឿងដល់អ្នកដទៃទេ ព្រោះខ្ញុំមិនស៊ាំនឹងអ្នកដទៃដែលមើលមកខ្ញុំដោយកែវភ្នែកចម្លែក ឬគិតថា ខ្ញុំជាមនុស្សទន់ជ្រាយ។ តាមពិតខ្ញុំស្រលាញ់មនុស្សជុំវិញខ្លួនខ្ញុំខ្លាំងណាស់ ប៉ុន្តែសម្ពាធក្នុងជីវិត បានធ្វើឱ្យខ្ញុំភ្លេចការចងចាំទាំងអស់នោះ ទើបធ្វើឱ្យខ្ញុំសុខចិត្តលាក់បាំងបញ្ហាតែម្នាក់ឯង។

ខ្ញុំគិតថា ការរវល់អាចធ្វើឱ្យខ្ញុំសប្បាយចិត្ត… ប៉ុន្តែខ្ញុំកាន់តែមានអារម្មណ៍ថា ឯកកោកាន់តែខ្លាំង… ជារៀងរាល់យប់…ខ្ញុំតែងតែអង្គុយម្នាក់ឯង ហើយយប់ខ្លះ ក៏សម្លឹងមើលទៅលើមេឃ ជាមួយនឹងសភាពស្ងាត់ជ្រងំ…ខ្ញុំមិនដឹងថាខ្ញុំកំពុងគិតអ្វីទេ… ពេលខ្លះ ខ្ញុំពិតជាវិលវល់ខ្លាំងពិតមែន។

E452f790271626d0bde94f067edc115d

តាមពិតខ្ញុំហត់នឿយខ្លាំងណាស់ ហើយខ្ញុំពិតជាចង់លះបង់អ្វីៗទាំងអស់ពិតមែន ... ប៉ុន្តែសម្ពាធនៃការពិតអាចធ្វើឱ្យខ្ញុំដើរយឺតៗ ជាមួយនឹងបន្ទុកទាំងនេះ នៅលើស្មារបស់ខ្ញុំ ... ដែលបញ្ហា និងសម្ពាធ បានឃុំគ្រងលើជីវិតខ្ញុំទាំងស្រុងហើយ។

ខ្ញុំហត់នឿយ ខ្ញុំពិតជាមានអារម្មណ៍ទន់ខ្សោយ សូម្បីតែដកដង្ហើម ក៏មានអារម្មណ៍ថាហត់ដែរ ខ្ញុំចង់នៅម្នាក់ឯង ចង់ទៅកន្លែងដែលឆ្ងាយ ឆ្ងាយពីមនុស្សគ្រប់គ្នា ចង់រស់នៅក្នុងជីវិតដែលស្ងប់ស្ងាត់មួយរយៈ។

ខ្ញុំដឹងថាអ្នកក៏អាចនឿយហត់ដែរ ប៉ុន្តែនោះគឺជាផ្នែកមួយនៃការរស់នៅ។ នោះហើយជាមូលហេតុដែលអ្នកផ្តល់ឱ្យខ្លួនឯងនូវក្តីស្រឡាញ់បន្ថែម។ នៅទីបញ្ចប់ មានតែអ្នកខ្លួនឯងទេ ដែលត្រូវលួងលោមខ្លួនឯង មើលថែខ្លួនឯងឱ្យកាន់តែល្អប្រសើរជាងមុន៕

ប្រភព ៖ B u t t e r f l i v i o / Knongsrok