គន្លឹះពិសេសទាំង៥ ដែលអាចជួយអ្នកឱ្យទទួលបានជោគជ័យ ទោះបីជីវិតជួបប្រទះទុក្ខ លំបាក យ៉ាងណាក៏ដោយ

បើគ្មានការលើកទឹកចិត្តទេ អ្នកនឹងនៅទ្រឹង ធ្វើអ្វីក៏មិនអាចទៅមុខបានវែងឆ្ងាយដែរ។ ដូច្នេះ ការលើកទឹកចិត្តខ្លួនឯង វាមានតម្លៃ ជាងការលើកទឹកចិត្តពីអ្នកដទៃទៅទៀត។ ដើម្បីសម្រេចក្តីសុបិនរបស់អ្នក អ្នកត្រូវការវិន័យដើម្បីតស៊ូ ត្រូវមានភាពក្លាហាន និងការយល់ដឹងឱ្យកាន់តែស៊ីជម្រៅជាងមុន។ អ្នកក៏ត្រូវខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ឱ្យបានច្រើនដែរ។

ដូច្នេះ ខាងក្រោមនេះ គឺជាគន្លឹះខ្លះៗពីបុគ្គលជោគជ័យ ដើម្បីជួយអ្នកបន្តការលើកទឹកចិត្តក្នុងពេលលំបាកបំផុត មិនថាជីវិតអ្នកជួបបញ្ហាអ្វីទេ អ្នកក៏នៅតែអាចទទួលបានជោគជ័យដែរ​ ឱ្យតែអ្នកមានឆន្ទៈទាំង៥នេះ។

១. ស្រមៃឱ្យធំ

ដើម្បីជម្រុញខ្លួនអ្នក ឱ្យមានការតស៊ូ ខិតខំបន្ត គឺអ្នកត្រូវតែមានមហិច្ឆតា ការស្រមៃ ក្ដីប្រាថ្នាឱ្យធំ។ តើអ្នកដឹងទេថា មនុស្សជោគជ័យបំផុតនៅលើពិភពលោក បានធ្វើអ្វីដែលអ្នកដទៃគិតថាមិនអាចទៅរួច។ ក្តីសុបិន និងគោលដៅតូចតាច ជាហេតុនឹងរារាំងអ្នកមិនឱ្យធ្វើរឿងធំដុំបានឡើយ។ ដូច្នេះបើអ្នកចង់ជោគជ័យ អ្នកក៏ត្រូវសម្លឹងឱ្យឆ្ងាយ ស្រមៃឱ្យធំ ទើបអ្នកមានគំនិតធំ ដែលត្រូវតែសម្រេចឱ្យបានផងដែរ។

3e31dd1ad12a63def173ac00c072798e

២. តែងតែចង់ដឹងចង់ឃើញអ្វីដែលថ្មី ហើយប្លែក

Stephen Hawking ដែលជាអ្នកវិទូដ៏លេចធ្លោម្នាក់នៅសម័យមុន បានរកឃើញអាថ៌កំបាំងនៃចក្រវាល ដោយសារតែគាត់តែងតែចង់ដឹងចង់ឃើញអ្វីដែលប្លែក និងថ្មី។ ដោយភាពចង់ដឹងចង់ឃើញរបស់គាត់ គាត់ក៏បានរកឃើញប្រហោងខ្មៅ និងរបស់ចម្លែក ហើយជួយយើងពង្រីកការយល់ដឹងអំពីលំហអាកាស ពេលវេលា និងចក្រវាល។

នៅក្នុងការងារមួយចំនួន តែងតែបង្ហាញពីការចង់ដឹងចង់ឃើញ។ ការចង់ដឹងចង់ឃើញ នឹងជម្រុញអ្នកឱ្យរៀនសូត្រ និងស្វែងយល់បន្ថែមឱ្យកាន់តែច្រើន។ ការចង់ដឹងអំពីកម្មវិធី និងបច្ចេកវិទ្យាដែលនឹងធ្វើឱ្យការងាររបស់អ្នកកាន់តែងាយស្រួល។ ការចង់ដឹងចង់ឃើញ និងសួរសំណួរ គឺជាអាថ៌កំបាំងដើម្បីជោគជ័យបន្ថែមទៀតនៅក្នុងការងារ។

៣. នៅជាមួយមនុស្សដែលមានទេពកោសល្យ និងមានគំនិតវិជ្ជមាន

អ្នកប្រហែលជាធ្លាប់ឮពាក្យមួយឃ្លាថា “នៅជិតទឹកខ្មៅវាខ្មៅ នៅជិតចង្កៀងវានឹងភ្លឺ” ។ មនុស្សនៅជុំវិញអ្នក ពិតជាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវិត និងការរីកចម្រើនផ្ទាល់ខ្លួនរបស់អ្នក។ ប្រសិនបើអ្នកនៅជុំវិញមនុស្សដែលមានគំនិតអវិជ្ជមាន អ្នកក៏នឹងត្រូវ“ ឆ្លង” គំនិតអវិជ្ជមាន និងការសង្ស័យពីពួកគេដែរ។

ដូច្នេះត្រូវនៅជុំវិញមនុស្សដែលមានទេពកោសល្យ មានសមត្ថភាពខ្ពស់ មានគំនិតវិជ្ជមានគិតឆ្ពោះទៅមុខ។ មនុស្សទាំងនេះនឹងជម្រុញអ្នកឱ្យហោះហើរបន្ថែម និងក្លាយជាខ្លួនអ្នកផ្ទាល់ អាចជោគ័ជយទៅថ្ងៃមុខ។

6d9fa2d40f35e07f1f479e3169cb38c6

៤. ប្រើភាពបរាជ័យ ដើម្បីជម្រុញអ្នកឱ្យជោគជ័យ

បរាជ័យអាចរារាំងអ្នក ឬជួយអ្នកឱ្យជោគជ័យ ដូច្នេះកុំខ្លាចក្នុងការបរាជ័យ។ តើអ្នកខ្លាចចូលទៅជិតបុរសសង្ហា ដោយសារតែអ្នកខ្លាចត្រូវគេបដិសេធឬ? តើអ្នកមិនហ៊ានដាក់ពាក្យសុំការងារដែលមានប្រាក់ខែខ្ពស់ ព្រោះអ្នកខ្លាចត្រូវគេបដិសេធមិនទទួលមែនទេ?

អ្នកត្រូវដឹងថា ភាពបរាជ័យ គឺជាកម្លាំងចិត្តដែលអ្នកត្រូវការដើម្បីសម្រេចគោលដៅ និងក្តីសុបិនរបស់អ្នក។ កុំគិតថាការបរាជ័យ គឺជាភស្តុតាងបញ្ជាក់ថាអ្នកមិនល្អគ្រប់គ្រាន់។ ផ្ទុយទៅវិញ សូមមើលការបរាជ័យនីមួយៗជាឱកាស ដើម្បីរៀនក្រោកឡើងហើយខិតទៅជិតគោលដៅរបស់អ្នក។

៥. គិតផ្សេង គិតខុសពីអ្នកដទៃ

ពីឆ្នាំ ១៩៩៧ ដល់ ២០០២ Apple បានប្រើពាក្យស្លោកថា “គិតខុសគ្នា” នេះមិនត្រឹមតែជួយបង្កើតម៉ាកយីហោរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់ឱ្យពួកគេដាច់ដោយឡែកពីដៃគូប្រកួតប្រជែងទៀតផង។ ខណៈពេលដែលក្រុមហ៊ុនផ្សេងទៀតផ្តោតលើការរកលុយ កាត់បន្ថយការចំណាយ និងការថតចម្លងការរចនារបស់ដៃគូប្រកួតប្រជែង ក្រុមហ៊ុន Apple ផ្តោតលើការគិតខុសគ្នា ធ្វើខុសគ្នាទៅវិញ។

ពួកគេបានបង្កើតផលិតផលដ៏អស្ចារ្យ ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវបទពិសោធន៍ដ៏ជ្រាលជ្រៅ ផលិតផល Apple មានលក្ខណៈច្នៃប្រតិដ្ឋ ការរចនាសាមញ្ញ និងងាយស្រួលប្រើ។ ការគិតខុសគ្នា ការធ្វើខុសគ្នា បានជួយឱ្យ Apple ទទួលបានជោគជ័យនៅក្នុងទីផ្សារបច្ចេកវិទ្យា និងផ្សារហ៊ុន។

នេះអាចជាសាច់រឿងដើម្បីជួយអ្នកលើកទឹកចិត្តខ្លួនឯង។ កុំខ្លាចក្នុងការគិតផ្សេង និងខុសពីអ្នកដទៃ។ យើងទាំងអស់គ្នាមានតែមួយទេ យើងកើតមកមានចំណុចខ្លាំង និងចំណុចខ្សោយ អំណោយ និងទេពកោសល្យផ្សេងៗគ្នា។ វាគឺជាអ្វីដែលធ្វើឱ្យអ្នកប្លែកដែលធ្វើឱ្យអ្នកមានតែមួយ មិនដូចអ្នកដទៃ។ ប្រើទេពកោសល្យ និងសមត្ថភាពពិសេសរបស់អ្នក ដើម្បីសម្រេចក្តីស្រមៃរបស់អ្នក កុំខ្លាចអ្នកណាមកសើចចំអក ដែលយើងគិត និងធ្វើខុសពីអ្នកដទៃ៕

ប្រភព ៖ Emdep / Knongsrok