គ្មានអ្នកណា អាចជួយយើងបាន ក្រៅពីយើងខ្លួនទេ ហើយក៏គ្មានអ្នកណា មកធ្វើបាបយើង ក្រៅពីយើងខ្លួនឯងនោះដែរ

នៅលើផ្លូវខ្លះ ពេលខ្លះ គឺយើងត្រូវធ្វើដំណើរ ដើរទៅតែម្នាក់ឯង គ្មានវត្តមានក្រុមគ្រួសារ គ្មានមិត្តស្និទ្ធស្នាល គ្មានដៃគូស្នេហា ហើយក៏គ្មានអ្នកណា អាចរួមដំណើរជាមួយយើងឡើយ មិនថាត្រូវជួបប្រទះ ឬឆ្លងកាត់ដំណាក់កាលមួយណាក៏ដោយ គឺមានតែយើងខ្លួនឯង ដែលត្រូវមើលថែខ្លួនឯង ការពារខ្លួនឯង បើដួល គឺត្រូវប្រឹងប្រែងក្រោកឡើងដោយខ្លួនឯង ...។

ជីវិតនេះ ទោះយើងមានមនុស្សក្បែរខ្លួនច្រើនប៉ុនណា ក៏មិនប្រាកដថា គេអាចនៅក្បែរ រួមដំណើរជាមួយយើងគ្រប់ពេលដែរ ​... ទោះយើងមានដៃគូស្នេហា ស្រឡាញ់ស្ម័គ្រស្មោះប៉ុនណា ក៏មិនប្រាកដថា គេអាចនៅជាមួយយើងបានគ្រប់វិនាទីនោះឡើយ ... ទោះបីយើងមានក្រុមគ្រួសារល្អ​ ស្រឡាញ់ បារម្ភយើងប៉ុនណា ក៏ពួកគាត់ មិនអាចជួយយើងបានគ្រប់រឿងនោះដែរ ... ដូច្នេះហើយ ត្រូវតែរឹងមាំឡើង ក្រៅពីយើងខ្លួនឯង គ្មានអ្នកណា អាចជួយយើងបានទេ ...។

C0f27148fcabf32695f88976317ba137

នៅលើផ្លូវជីវិតមួយនេះ មានមនុស្សតែម្នាក់គត់ ដែលអាចរួមដំណើរជាមួយយើងបានគ្រប់ពេល គ្រប់សកម្មភាព ម្នាក់នោះ គឺយើងខ្លួនឯង។ ត្រូវចាំថា "គ្មានអ្នកណា អាចជួយយើងបាន ក្រៅពីយើងខ្លួនទេ ហើយក៏គ្មានអ្នកណា មកធ្វើបាបយើង ក្រៅពីយើងខ្លួនឯងនោះដែរ"

ជីវិត ជួបទុក្ខ មានបញ្ហា គឺខ្លួនឯង ជាអ្នកជួយខ្លួនឯង មើលថែ​ ការពារខ្លួនឯង នៅពេលដែលយើងរឹងមាំគ្រប់គ្រាន់ហើយនោះ ទោះមានរឿងអ្វីកើតឡើងក៏ដោយ ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏គ្មានអ្នកណា អាចមកបំបាក់ ធ្វើបាបយើងបានដែរ។ តែបើយើងទន់ជ្រាយខ្លួនឯង យើងមិនរឹងមាំ យើងមិនចេះស៊ូទ្រាំ នោះហើយ ដែលយើងកំពុងតែបើកឱកាសឱ្យអ្នកដទៃ មកវាយបំបាក់ និងមើលងាយយើងបាន។

A08cdeca2f0a5edb3609444447e70118

លើសពីនេះ នៅពេលដែលជីវិតធ្លាក់ចូលទៅក្នុងស្ថានភាពណាមួយដែលពិបាកខ្លាំង ចង់ទៅសុំជំនួយពីអ្នកដទៃ កុំខឹងគេ បើគេមិនជួយអ្នក កុំស្អប់គេ ដែលគេបដិសេធនូវសំណើររបស់អ្នក តែត្រូវចាំថា គេមិនជួយព្រោះមានមូលហេតុរបស់គេ គេគ្មានចិត្ត ក៏ជាសិទ្ធិរបស់គេដែរ តែយើងខ្លួនឯងត្រូវតែជួយខ្លួនឯង កុំភ្លេចពាក្យព្រះពុទ្ធមាន ពុទ្ធដីការ " ខ្លួនទីពឹងខ្លួន " ត្រឹមពាក្យមួយឃ្លានេះ គឺគ្រប់គ្រាន់ហើយ ដែលត្រូវយល់ឱ្យកាន់តែច្បាស់៕

អត្ថបទ ៖ pHknongsrok / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: