តាមរយៈការទស្សន៍ទាយ ដោយមើលតាមទីតាំងប្រជ្រុយទាំង ៥ ខាងក្រោម។ តើអ្នកស្ថិតនៅចំណុចណាមួយ តុះទៅផ្ទៀងផ្ទាត់ជោគវាសនានិងអត្តចរិតរបស់អ្នកទាំងអស់គ្នា៖
១) ខួចថ្ពាល់ខាងស្តាំ
មនុស្សស្រីដែលមានខួចថ្ពាល់ផ្នែកខាងស្តាំ ត្រូវបានគេចាត់ទុកជានារីរួសរាយរាក់ទាក់ មានចរិតល្អ ក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន។ ជាទូទៅនៅក្នុងសង្គមការងារ មិត្តភក្តិក្តី គឺតែងតែចូលចិត្ត និងឲ្យតម្លៃមនុស្សប្រភេទនេះខ្លាំងណាស់។
ជីវិតរបស់ពួកគេ នឹងទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងជីវិត មានភាពរុងរឿងទាំងផ្នែកទ្រព្យសម្បត្តិ សម្បូរសប្បាយលុយចាយមិនខ្វះ។ ថ្ពាល់ខួចខាងស្តាំនេះសោត ក៏ប្រមាញ់យកបេះដូងបុរសៗជាច្រើនផងដែរ។
២) ខួចថ្ពាល់ខាងឆ្វេង
មនុស្សស្រីដែលមានខួចនៅផ្នែកថ្ពាល់ខាងឆ្វេង គឺជាមនុស្សរាយមន្តស្នេហ៍ មានទេពកោសល្យក្នុងការទំនាក់ទំនង ហើយទៅណាមកណារមែងមានគេអាណិតអាសូរ ព្រោះមើលទៅមនុស្សនេះច្រើនតែទន់ភ្លន់មិនចេះឆ្មើងឆ្មៃ។
ក្នុងទំនាក់ទំណងស្នេហាវិញ មានគេតាមស្រលាញ់ច្រើន ដែលរមែងធ្វើឲ្យនាងពិបាកសម្រេចចិត្តថាជ្រើសយកនរណាម្នាក់ជាខ្លាំង។
៣) ប្រជ្រុយនៅលើសុដន់
តាមក្បួន ស្រ្តីដែលមានប្រជ្រុយនៅលើសុដន់ ច្រើនតែជាមនុស្សដែលមានអំណោយទានទាំងកិត្តិយស ទ្រព្យសម្បត្តិ ហើយក៏រមែងទទួលបានដៃគូដែលអាចបង្កើតក្តីសុខក្នុងជីវិតឲ្យគ្នាបានយូរអង្វែងផងដែរ។
៤) ប្រជ្រុយនៅក្រោមសុដន់
មនុស្សនេះ ត្រូវការពេលយូរបន្តិច ពួកគេនឹងជួបបានលាភសំណាងធំដូចគ្នា ដោយអាចមានផ្ទះ មានដីសល់ច្រើនកន្លែងនៅវ័យរាងចំណាស់បន្តិច។ ប្រជ្រុយនៅក្រោមសុដន់ បើបានផ្នែកសុដន់ខាងស្តាំទៀត នោះដូចជាកំណប់ទ្រព្យគេកប់ទុកពីជាតិមុនមកឲ្យ ហើយរមែងសេសសល់ទ្រព្យសម្បត្តិតពីជីដូនជីតាច្រើនលើសលប់ក្នុងជីវិត។
៥) ប្រជ្រុយនៅចន្លោះសុដន់សងខាង
នៅផ្នែកចន្លោះកណ្តាលនៃសុដន់សងខាង បើអ្នកមានប្រជ្រុយធម្មជាតិកើតចេញមកនៅទីនោះ គឺជាប្រជ្រុយកម្រ។ យ៉ាងណាវាក៏មិនល្អប៉ុន្មានដែរ ព្រោះពួកគេច្រើនតែជាមនុស្សគិតប្រយោជន៍ខ្លួនឯងជាធំ មិនថាស្ថិតក្នុងពេលវេលាបែបណាទេ គឺគិតខ្លួនឯងសិនហើយ និងមិនសូវបានគិតដល់អ្នកដទៃឡើយ។ ដោយសារហេតុផលនេះ ទើបនាំឲ្យពួកគេពិបាកនឹងចម្រុងចម្រើនទៅថ្ងៃខាងមុខ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក