មនុស្សស្រីដែលស្រស់ស្អាតពិតប្រាកដ សម្រាប់បុរសភាគច្រើនពុំបានសម្លឹងទៅសម្រស់របស់នាងពេកនោះទេ ដោយវាត្រឹមជារបស់លម្អខាងក្រៅ ដែលល្អគន់មើលឃើញស្អាតតែមួយរយៈពេលខ្លី ប៉ុន្តែបើស្រីៗ មានរបស់ទាំង ៣ ដូចបង្ហាញខាងក្រោម នោះប្រៀបដូចជាមេដែក អាចឆក់យកបេះដូងបុរសគ្រប់រូបរយៈពេលយូរ៖
៣) ស្រីដែលមិនគម្រិះស្នាមញញឹម
ស្រ្តីម្នាក់ដែលតែងតែញញឹមជាប់ជានិច្ច នោះបង្ហាញថា នាងជាមនុស្សដែលមើលឃើញពិភពលោកពោរពេញដោយភាពរីករាយ និងភាពវិជ្ជមាន។ បុរសភាគច្រើនចង់បាននារីបែបនេះ ដែលមានសុទិដ្ឋិនិយមក្នុងខ្លួន ចូលចិត្តញញឹមច្រើន សើចច្រើន គិតល្អៗច្រើន ស្តាប់ដំបូន្មានល្អៗពីមនុស្សជុំវិញខ្លួន មិនចេះក្រអឺតក្រទមគិតថាមានតែឯងឡើយ។
២) មនុស្សស្រីដែលពោរពេញដោយថាមពល
នាងមិនមែនជាមនុស្សស្រីដែលទន់ខ្សោយពេកនោះទេ តែងតែបង្ហាញភាពរឹងមាំ និងថាមពលចេញពីខ្លួនជានិច្ច។ ការរស់នៅដោយមិនចូលចិ្តតពឹងផ្អែកលើបុរសតែម្ខាងនេះហើយ ជាភាពទាក់ទាញដ៏ល្អឥតខ្ចោះរបស់នារី។
ស្រ្តីម្នាក់ដែលមានទម្លាប់គិតឃើញថា នាងមិនរស់នៅដោយចាំបាច់តែពឹងផ្អែកលើស្វាមី ផ្ទុយទៅវិញមានតែគិតចង់ជួយ ចង់ចូលរួមចំណែកជួយឲ្យគ្រួសារមួយឆាប់សម្រេចបានគោលដៅ នោះជាអ្វីដែលបុរសសម័យនេះចង់បានបំផុត។ វាស្អាតលើសពីសម្រស់ខាងក្រៅរបស់នាងទៅទៀត។
១) មនុស្សស្រីចិត្តល្អ
នាងជាមនុស្សដែលចេះដឹងចាស់ទុំ ដឹងទុក្ខធុរៈមនុស្សជុំវិញខ្លួន ចេះគោរពសាច់ញាតិខាងប្រុស ទន់ភ្លន់ តែមិនទន់ជ្រាយ រឹងមាំតែមិនរឹងរូស នោះជាស្រ្តីដែលបុរសជាច្រើនកំពុងប្រាថ្នាចង់បាន។
នាងមិនត្រឹមតែស្រលាញ់អ្នកជាស្វាមីឬគូជីវិតប៉ុណ្ណោះទេ តែនាងក៏ស្រលាញ់ក្រុមគ្រួសារអ្នក ដូចជាគ្រួសារបង្កើតរបស់នាងអ៊ីចឹងដែរ។ សួរទៅបុរសៗបន្តិច តើអ្នកបានជួបនារីដែលមាន ៣ ចំណុចខាងលើហើយឬនៅ?
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក