គេចពីភាពអ៊ូអរ សាងសង់ផ្ទះលំហែបែបស្រុកស្រែកណ្តាលបរិយាកាសសួនច្បារចំណាយថវិការត្រឹមជាង ១ម៉ឺនដុល្លារប៉ុណ្ណោះ

មនុស្សសម័យនេះពិតជាមានការងារច្រើន និងភាពតានតឹងខ្លាំងនៅក្នុងជីវិត ដែលត្រូវការពេលវេលាផ្ទាល់នៅតាមទីជនបទ និងទេសភាពធម្មជាតិជុំវិញបំបាត់ក្តីនឿយហត់។

ដោយថ្ងៃនេះយើងខ្ញុំសូមណែនាំផ្ទះមួយខ្នងបែបជនបទ ជាផ្ទះឈើកណ្តាលសួនច្បារបែបធម្មជាតិ  ក្រោយបរិយកាកាសយ៉ាងស្រស់ស្រាយ ដោយផ្ទះឈើនេះសង់ខ្ពស់ផុតពីដី ដំបូលប្រក់ក្បឿង មានរាលហាលអង្គុយលេងលំហែទៀតផង។ ឯជុំវិញផ្ទះមានការរចនាបង្អួចកញ្ចក់ដែលអាចនាំពន្លឺចូលក្នុងផ្ទះគ្រប់គ្រាន់ និងមានខ្យល់ចេញចូលត្រជាក់ស្រួលទៀតផង។

Screen Shot 2021 08 19 At 6.18.55 PM

ម៉ូតផ្ទះបែបជនបទសាមញ្ញ អមដោយសួនច្បារបែបធម្មជាតិ យ៉ាងកក់ក្តៅមួយនេះ ត្រូវបានគេដឹងថាស្ថិតនៅក្នុងប្រទេសថៃចំណាយថវិកាសាង់សង់​៥០ម៉ឺនបាត ឬស្មើនឹងជាង ១ម៉ឺន៤ពាន់ដុល្លារ ប៉ុណ្ណោះ៕

Screen Shot 2021 08 19 At 6.19.08 PM

Screen Shot 2021 08 19 At 6.19.15 PM

Screen Shot 2021 08 19 At 6.19.34 PM

Screen Shot 2021 08 19 At 6.19.29 PM

Screen Shot 2021 08 19 At 6.19.22 PM

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក