នៅក្នុងដំណើរជិវិតសព្វថ្ងៃអ្នកណាៗក៏ប្រឹងប្រែងដើម្បីគោលដៅ និងអនាគតខ្លួនឯងឱ្យមានភាពជោគជ័យដែរ តែពេលខ្លះយើងមិនដឹងឡើយថា គួរធ្វើយ៉ាងណានោះទេ។
ដូច្នេះថ្ងៃនេះយើងនឹងមកធ្វើការទស្សន៍ទាយ ថាតើនៅក្នុងខែនេះ ឬប៉ុន្មានខែខាងមុខនេះអ្នកនឹងមានអ្វីកើតឡើង ដោយធ្វើការជ្រើសរើសរូបភ្នែកទាំង ៥ ដែលទាក់ភ្នែកអ្នកខាងក្រោមនេះជាមុនសិន។
បន្ទាប់ពីជ្រើសរូបភ្នែកណាមួយហើយ តោះមកអានការទស្សន៍ទាយខាងក្រោមនេះ ៖
# ភ្នែកទី១
នៅក្នុងខែនេះ និងខែខាងមុខយ៉ាងខ្លី អ្នកនឹងទទួលបានភាពជោគជ័យ និងការកោតសរសើរគ្រប់កន្លែង ដែលធ្វើឱ្យអ្នកមានមោទកភាពចំពោះខ្លួនឯងជាខ្លាំង។ យ៉ាងណាមិញ នៅក្នុងចុងខែនេះ នឹងមានមនុស្សដែលស្គាល់គ្នានឹងអ្នកពីមុនចូលមកក្នុងជីវិតអ្នក និងព្យាយាមរំខានជីវិតអ្នក ដែលគេធ្វើមិនបានសម្រេចឡើយ ហើយវានឹងក្លាយទៅជាមេរៀនដ៏ល្អសម្រាប់ជិវិតអ្នក។
តែកុំបារម្ភអី ត្រូវតែមានសង្ឃឹម ហើយឈានជើងដើរទៅមុខទៀត ភាពជោគជ័យកំពុងតែរង់ចាំអ្នកនៅថ្ងៃខាងមុខហើយ។
# ភ្នែកទី២
នៅក្នុងពេលឆាប់ៗខាងមុខនេះ អ្នកនឹងមានដំណើរកម្សាន្តមួយ ដូច្នេះសូមរីករាយជាមួយនឹងវា ហើយបោះបង់ចោលទុក្ខព្រួយ និងបញ្ហាមួយឡែកសិន ។ នៅក្នុងពេលនោះផងដែរ អ្នកប្រហែលជាអាចនឹងផ្សះផ្សារ និងមានទំនាក់ទំនងល្អជាមួយមនុស្សដែលអ្នកស្គាល់នៅក្នុងអតីតកាលទៀតផង។
ត្រូវចាំថាបញ្ឈប់ការគិតហ្មងសៅ ហើយផ្តល់សង្ឃឹមល្អៗសម្រាប់ខ្លួនឯង បើទោះបីជាអ្នកដោះស្រាយបញ្ហាមិនទាន់បានក៏ដោយ គ្រាន់តែសម្រាកមួយរយៈ អ្វីៗនឹងអាចចាប់ផ្តើមជាថ្មីជាមួយនឹងរឿងដែលល្អប្រសើរជាងមុន។
# ភ្នែកទី៣
នៅពេលនេះ និងពេលខាងមុខ អ្នកត្រុវតែជឿជាក់លើខ្លួនឯង និងការសម្រេចចិត្តលើខ្លួនឯងជាជាងពឹងផ្អែកលើអ្នកដទៃ ព្រោះមនុស្សនៅជុំវិញអ្នកសុទ្ធតែជាមនុស្ស Fake ក្លែងក្លាយ ដោយក្នុងនោះប្រហែលជាអ្នកត្រូវគេក្បត់ក្រោយខ្នងក៏ថាបានដែរ តែកុំអស់សង្ឃឹមនហើយមានកម្លាំងចិត្តបន្តដំណើរទៅមុខទៀត។
នៅនៅក្នុងស្ថានការណ៍នេះផងដែរ នឹងមានមនុស្សជិតស្និទ្ធចេញមុខមកជួយអ្នក លើកទឹកចិត្តអ្នក និងបោះដៃជួយអ្នកឱ្យរួចផុតពីការលំបាក។ ដូច្នេះកុំមើលពិភពលោកនៅក្នុងផ្លូវអវិជ្ជមានអី បណ្តោយឱ្យវាទៅតាមផ្លូវវាចុះសំខាន់គឺកុំបាក់ទឹកចិត្ត។
# ភ្នែកទី៤
នៅក្នុងខែនេះ និងប៉ុន្មានខែខាងមុខនេះ អ្នកនឹងមានតែដំណឹងរីករាយ និងភាពជោគជ័យទាំងរឿងស្នេហា និងក្នុងការងារ។ ចំពោះកិច្ចការដែលអ្នកមិនទាន់សម្រេចបាន ឬតែងតែពន្យារពេលជាប់ជានិច្ច អ្នកនឹងអាចធ្វើវាចេញបាន ថែមទាំងទទួលបានភាពជោគជ័យផងដែរ។
នេះជាវេលាដែលអ្នកពោរពេញដោយភាពរីករាយ ថាមពល និងកម្លាំងចិត្តមហាសាល តែសូមកុំគិតរឿងសោកសៅ ស្មុគស្មាញឱ្យសោះ ត្រូវចាំថារឿងល្អៗនឹងកាន់តែកើតឡើង បើចិត្តរបស់អ្នកគិតតែរឿងវិជ្ជមានតែប៉ុណ្ណោះ គិតល្អឃើញល្អ។
# ភ្នែកទី ៥
ជាច្រើនដងមកហើយ ដែលអ្នកមានអារម្មណ៍ថាចង់ធ្វើរឿងអ្វីមួយ តែចេះតែមិនសមតាមបំណង ប្រៀបបីដូចជាផ្លូវដើរដែលអ្នកចង់ទៅ តែបែរជាស្ទាក់ស្ទើរបកត្រលប់ក្រោយ។ នោះមកពីអ្នកមិនសូវមានភាពជឿជាក់លើខ្លួនឯង ដែលជាហេតុធ្វើឱ្យអ្នកមិនហ៊ានប្រថុយដើរទៅមុខបន្តទៀត។ ដូច្នេះនៅក្នុងដំណាក់កាលនេះ មិនថាស្ទាក់ស្ទើរយ៉ាងណាអ្នកត្រូវតែទាញទំនុកចិត្តរបស់ខ្លួនឯងមកវិញ ពិសេសមុនធ្វើការសម្រេចចិត្តសូមពិចារណាសិន និងដើរឱ្យប្រុងប្រយ័ត្នបន្តិចទៅបានហើយ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក